នៅរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត ឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងសសៃដែកមួយខ្សែ ដែមានប្រវែង៦៦០ម៉ែត្រ ទទឹង៦ម៉ែត្រ កំរ៉ាស់០,១៥ម៉ែត្រ ជើងទេ១,១៥០ម៉ែត្រ គឺជាគម្រោងអភិវឌ្ឍន៍របស់ខេត្ត ដែលស្ថិតនៅភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត។

បន្ទាប់ពីស្តាប់របាយការណ៍លំអិតរបស់លោកនាក់ សុវណ្ណរី អភិបាលស្រុកទេកឈូ រួចមក ឯកឧត្តម ជាវ តាយ អភិបាលនៃគណ:អភិបាលខេត្តកំពត បានមានប្រសាសន៍ថ្លែងថា ការបើកការដ្ឋានសាងសង់ផ្លូវ១ខ្សែនាពេលនេះ គឺអនុវត្តតាមផែនការអភិវឌ្ឍន៍ខេត្ត ដើម្បីរួមចំណែកដោះស្រាយនិងសំរាលទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក៏ដូចជាអ្នកធ្វើដំណើរឆ្លងកាត់ផងដែរ ព្រោះថាកន្លងមកបងប្អូនប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ តែងតែជួបការលំបាក ឯកឧត្តមបានបញ្ជាក់ថា ផ្លូវបេតុង១ខ្សែនេះ វាបានរួមចំណែកកែលម្អសោភណ្ឌភាពតំបន់ទេសចរណ៍តាមបណ្តោយដងព្រែក ក្នុងឃុំម៉ាក់ប្រាង្គ មកស្រុកទឹកឈូ និងអ្នកធ្វើដំណើរឆ្លងកាត់ ទៅវត្តគិរីព្រៃទប់ផងដែរ។

ជាមួយគ្នានោះផងដែរ ឯកឧត្តម អភិបាលខេត្ត ក៏បានឯកភាព និងវាយតម្លៃខ្លស់ចំពោះសមិទ្ធផលទាំងឡាយ ដែលរដ្ឋបាលស្រុក សម្រេចបាននាពេលកន្លងមក ដែលកើតចេញពីការរួបរួមសាមគ្គីគ្នារវាងថ្នាក់ដឹកនាំខេត្ត និងមន្ត្រីរាជការស្រុក-ឃុំ ជាពិសេសការចូលរួម និងសហការបានល្អ ពីសំណាក់បងប្អូន ប្រជាពលរដ្ឋទាំងអស់ ដែលតែងតែជឿជាក់និងគាំទ្រគោលនិយោបាយរបស់ថ្នាក់នាំគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេច ហ៊ុន សែន ជានាយករដ្ឋមន្ត្រីរហូតមក ហើយសម្តេច បាននាំមកនៅសុខសន្តិភាពនិងការអភិវឌ្ឍន៍លើគ្រប់វិស្ស័យទាំងពុទ្ធចក្រ និងអាណាចក្រ។

ជាមួយគ្នានោះផងដែរ ឯកឧត្តម ជាវ តាយ អភិបាលនៃគណ:អភិបាលខេត្ត បានផ្តាំផ្ញើដល់ក្រុមហ៊ុនទទួលម៉ៅការសាងសង់ត្រូវតែធានាឲ្យបានតាមបទដ្ឋានបច្ចេកទេស ដើម្បីផ្លូវមានគុណភាពដែលអាចទទួលយកបាន និងប្រើប្រាស់បានយូរអង្វែង ហើយឯកឧត្តមបានសង្កត់ធ្ងន់ថា ឯកឧត្តមត្រូវបញ្ចប់រាល់ការសាងសង់ផ្លូវតាមបែប​ផែនការកំណត់ចាកគ្រួសក្រហមទៀតហើយ ដែលជាហេតុធ្វើអោយផ្លូវគ្មានគុណភាព ហើយចំពោះការប្រើប្រាស់ផ្លូវទាំងនោះ បានតែរយៈពេលខ្លីមិនធានាបានយូអង្វែង ហើយឯកឧត្តមបានក្រើនរំលឹកដល់មន្ត្រីអ្នកពាក់ព័ន្ធទាំងអស់ ត្រូវតែដើរតួនាទីជាអ្នកត្រួតពិនិត្យគុណភាពឲ្យបានត្រឹមត្រូវ បន្ទាប់ពីផ្លូវខាងលើសាងសង់រួចរាល់ជាស្ថាពរ ហើយមុននិងដាក់អោយប្រើប្រាស់ជាផ្លូវការ ៕