ភ្នំពេញ ជនសង្ស័យម្នាក់ជាប់ចំណាត់ថ្នាក់ កំពុលធ្វើសកម្មភាព បទល្មើសឆក់មហាសកម្ម ត្រូវបានការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ ស្រាវជ្រាវតាមចាប់ខ្លួនបាន កាលពីព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ នៅចំណុចមុខផ្ទះលេខ៣៩ ផ្លូវបេតុង ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
តាមសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យខាងលើ ធ្វើសកម្មភាពឆក់កន្លងមកបានសម្រេច១២លើក ៖
លើកទី១ ឆក់កាបូបស្ពាយ នៅចំណុចមុខហាងគ្រួសារកក់ក្តៅផ្ទះលេខ១៥៣E០ ផ្លូវមុន្នីរ៉េត ក្រុមទី ៤៩ ភូមិ ១៦ សង្កាត់ បឹងសាឡាង ខណ្ឌ ទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ ។ ទី២ ឆក់កាបូបក្រវ៉ាត់ចង្កេះ នៅចំណុចមុខផ្ទះលេខ៤D ផ្លូវលេខ២០១ ក្រុម១០ ភូមិ២ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ ទី៣ ឆក់កាបូបដៃ នៅមុខឃ្លាំងលក់រថយន្តលេខ៥៦៦ ផ្ទះលេខ៤៧៤ ផ្លូវលេខ២៣០ ក្រុម២៧ ភូមិ៧ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក ។ ទី ៤ ឆក់កាបូបស្ពាយ នៅចំណុចចុងស្ពានអាកាសផ្សារដីហុយ ផ្លូវសហពន្ធ័រុស្សី ភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ ទី៥ ឆក់កាបូបដៃ នៅចំណុចមុខផ្ទះលេខ៤២ ផ្លូវលេខ១៨២ ភូមិ៥ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា ។ ទី៦ ឆក់កាបូបយួរដៃ នៅចំណុចមុខផ្ទះលេខ០១ ផ្លូវលេខ៦០០ ក្រុមទី៥៣ ភូមិ១២ សង្កាត់បឹងកក់២ ខណ្ឌទួលគោក ។ ទី៧ ឆក់ទូរសព្ទ័ដៃម៉ាក អាយហ្វូន៦ ផ្លឹស នៅចំណុច គល់ស្ពាន ៥ មករា សង្កាត់ ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក ។ ទី៨ ឆក់កាបូបក្រវ៉ាត់ចង្កេះ នៅចំណុច មុខខារ៉ាអូខេ នគរសំរឹទ្ធ ផ្លូវលេខ១៨២ សង្កាត់ ទឹកល្អក់ទី៣ ខណ្ឌទួលគោក ។ ទី៩ ឆក់ទូរសព្ទ័ដៃម៉ាក អាយហ្វូន៧ ផ្លឹស នៅចំណុច មុខវិទ្យាល័យសន្ធរម៉ុក ផ្លូវកម្ពុជាក្រោម សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួល​គោក ។ ទី១០ ឆក់ទូរសព្ទ័ដៃសាំសុង នៅចំណុចម្តុំផ្សារដេប៉ូផ្លូវនេរុហ៍ សង្កាត់ផ្សារដេទី២ ខណ្ឌ ទួលគោក ។ ទី១១ ​ឆក់ ទូរសព្ទ័ដៃម៉ាក OPPO F ១១ នៅចំណុចម្តុំកន្លែងលក់ម្ជូរផ្លូវកម្ពុជាក្រោម សង្កាត់ផ្សារដេទី២ ខណ្ឌទួល​គោក ។ ទី១២ ឆក់ទូរសព្ទ័ដៃម៉ាក អាយហ្វូន ៧ផ្លឹស នៅចំណុចមុខកន្លែងលក់ផ្លែឈើ ស្រីមុំ ផ្លូវលេខ​២៧៤ ភូមិ៧ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
ជនសង្ស័យឃាត់ខ្លួនបានឈ្មោះ បូ ហ៊ាង ភេទ ប្រុស អាយុ២៦ឆ្នាំ មុខរបរចោរឆក់ មានទីលំនៅ ផ្ទះលេខមិនចាំ ផ្លូវលំ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ក្រោយពីចាប់ខ្លួនបាន ជនសង្ស័យនាំខ្លួនទៅសាកសួរនៅការិយាល័យព្រហ្មទណ្ទ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលា ។