(ឧត្តរមានជ័យ) អំណោយដ៍ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែននិងសម្តេច កិកិ្តព្រឹទ្ធបណ្តិត ប៊ុន រ៉ានី ហ៊ុន សែន បានផ្តល់អោយក្រសួងសង្គមកិច្ចអតីតយុទ្ធជននិងយុវនិតិសម្បទា យកទៅចែកជូនប្រជាពលរដ្ឋក្រីក្រនិងអតីតយុទ្ធជនដែលខ្វះខាតចំនួន៤៨៤គ្រួសារ នៅស្រុកចុងកាល់ តាមរយះអភិបាលខេត្តឧត្តរមានជ័យ និងមន្ទីរសង្គមកិច្ចអតីតយុទ្ធជននិងយុវនិតិសម្បទាខេត្ត អំណោយដែលផ្តល់ជូននាពេលនោះដោយក្នុងមួយគ្រួសារទទូលបាន អង្ករ២៥គីឡូ ប៊ីចេងមួយកញ្ចប់ មីមួយកេស សារុងមួយ ក្រមា មុង ភួយផងដែរ។
ក្នុងឪកាសនេះដែរឯកឧត្តមប៉ែន.កុសលអភិបាលខេត្តឧត្តរមានជ័យ បាននាំយកប្រសាសន៍សាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោហ៊ុន សែននិងសម្តេចកិត្តិព្រឹត្តឹបណ្ឌិតប៊ុន រ៉ានីហ៊ុន សែនដែលតែងតែនឹករលឹកដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសគឺជម្រុញអោយអាជ្ញាធរថ្នាក់ខេត្ត មន្ទីរសង្គមកិច្ចអតីតយុទ្ធជននិងយុវនិតិសម្បទាខេត្តត្រូវចុះជាប់ជាប្រចាំនិងការពិនិត្យមើលពីបញ្ហាសុខទុកបងប្អូនប្រជាពលរដ្ឋចាស់ជរា គ្រួសារទីទាលក្រ អតីតយុទ្ធជន ដោយមិនប្រកាន់និន្ធាការនយោបាយឡើយ.បាននាំយកអំណោយសង្គោះបន្ទាន់ចែកជូន ហើយមិនត្រូវទុកអោយប្រជាពលរដ្ឋ ណាម្នាក់ ស្លាប់ដោយការអត់អាហារបានឡើយ ឯកឧត្តម អភិបាលខេត្តបានថ្លែងដូច្នេះនៅក្នុងពិធីសំណោះសំណាលជាមួយប្រជាពលរដ្ឋក្រីក្រចំនួន៤៨៤គ្រួសារនៅសាលាស្រុកចុងកាល់នាវថ្ងៃទី១៨ខែសីហាឆ្នាំ២០១៩ ដោយមានការអញ្ជើញចូលរួមពី លោកជំទាវ ហេង សំអាន ឧត្តមភរិយា ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ ឯកឧត្តមសុី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមអភិបាលរងខេត្ត មេបញ្ជាការរងកងកម្លាំងទាំងបី ប្រធានមន្ទីជុំវិញខេត្ត ថ្នាក់ដឹកនាំស្រុកចុងកាល់និងអង្គភាពជំនាញពាក់ពន្ធ័។
ឯកឧត្តមអភិបាលខេត្តក៍បានផ្តាំផ្ញើរបន្ថែមអោយបងប្អូនប្រជាពលរដ្ឋត្រូវរស់នៅដោយប្រកាន់យកគោលការណ៍ ហូបស្អាត ផឹកស្អាត់រស់នៅស្អាត ដើម្បីថែរក្សាជីវភាពគ្រួសារ របស់យើងអោយបានល្អប្រសើរ ជាពិសេសចូលរួមលុបបំបាត់គ្រឿងញៀន និងការគោរពច្បាប់ចរាចរណ៍គឺផ្តើមចេញពីយើងទាំងអស់គ្នា និងជាបញ្ហារួម មិនមែនជាបញ្ហាផ្តាច់មុខរបស់អ្នកណាម្នាក់ឫក្រុមណាមួយឡើយ ហើយបញ្ហាគ្រឿងញៀន និងចរាចរណ៍ជាបញ្ហាគ្រោះថ្នាក់ និងនាំមកនូវគ្រោះមហន្តរាយដល់ខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិយើង៕