ខេត្តក្រចេៈ  កម្លាំងចម្រុៈដឹកនាំដេាយលេាកវរសេនីយ៏  ឡុង  យឹង មេបញ្ជាការងកងរាជអាវុធហត្ថខេត្តក្រចេៈ  បានឃាត់រថយន្តវេអងខ្នាតយក្សចំនួន៩គ្រឿង  ដឹកឈេីកែឆ្នៃរួច  ជាប្រភេទឈេីឆ្លៀក ដែលមានខ្នាត  ១០គុណ១០គុណ ១,០០ម៉ែត្រ  រហូតដល់មានមុខ 0,៥,០០គុណ១០ស,ម  ប្រវែង ចាប់ពី១ម៉ែត្រទៅ២ម៉ែត្រ ជាច្រេីនពាន់ដុំ ប្រមាណជាង ២០០ម៉ែត្រគូប ។

បេីតាមការសង្កេតនឹងបានឃេីញជាក់ស្ដែង   រថយន្តទាំង៩គ្រឿងនេៈ  គឺដឹកចេញពីក្រុមហ៊ុន សៀ ម៉ុន ខេបូឌា  ( ក្រុមហ៊ុនចិន )  ឋិតនៅ  ស្រុកសំបូរ ខេត្តស្ទឹងត្រែង  ឆ្ពេាៈមកតាមដងផ្លូវជាតិលេខ 7  A  ឆ្លងកាត់ស្រុកស្នួល  ទៅប្រទេសវៀតណាម  តាមច្រកទ្វេភាគីអន្តជាតិ ត្រពាំងស្រែ(  វ៉ាលឺ ) ។

ប្រភពពត័មានជាក់ស្ដែង ពីក្រុមកម្លាំងចម្រុៈបានឱយដឹង ថា   ក្រុមហ៊ុន សៀ ម៉ុន មានច្បាប់អនុញាតិ  មានគណៈកម្មាការខេត្តស្ទឹងត្រែង ត្រួតពិនិតរួមមានចំនួន១២ការិយាល័យគ្រប់អង្កភាពពាក់ព័ន្ទក្នុងខេត្ត។

បច្ចុប្បន្នកម្លាំង ចម្រុៈដឹកនាំដេាយលេាក វរសេនីយ៏ឯក  ឡុង  យឹង មេបញ្ជាការងកងរាជអាវុធហត្ថ  ដេាយមានការចង្អុលបង្ហាញពី លេាក ឧត្ដមសេនីយ៏ត្រី  សាន្ត  ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេៈ កំពង់អនុវត្តន៏បន្ត តាមនិតិវិធីច្បាប់ ស្ដីអំពីព្រៃឈេីធនធានធម្មជាតិ ដែលមានការបាត់បង់ស្ទេីគ្រប់ទីកន្លែង   ទីតាំងកំពង់ត្រួតពិនិត្យនៅចំណុច88 ឃំុ២ធ្នូ ស្រុកស្នួល ខេត្តក្រចេៈ