ភ្នំពេញៈ បុរសម្នាក់ជាសន្តិសុខ សណ្ឋាគា អេ ស៊ាន ផាលេស ឡើងបើករថយន្តថយក្រោយចូលចំណត កុំឲ្យកកស្ទះចរាចរណ៍ បែជាភ្លេចដោះសោរចង្កូត ក៏ជ្រុលទៅបុករះម៉ូតូមួយគ្រឿង និង បង្គោលស្តុបរងការខូខាត។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីវេលាម៉ោង ០៤រសៀល ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ ចំណុចស្តុបអូតែលស តាមបណ្ដោយមហាវិថីព្រះមុនីវង្ស ក្នុងសង្កាត់អូរឬស្សីទី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានប្រាប់ឲ្យដឹងថានៅមុនពេលកើតហេតុគេបានឃើញបុរសម្នាក់ បើករថយន្តមួយគ្រឿងម៉ាក លុច្សសុីស LX470 ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ ២AL-៨៥០៦ ចូលស្ទីមម៉ាស្សានៅក្នង សណ្ឋាគា អេសាន ផាលរស ភ្លមនោះបុរសជាសន្តិសុខសណ្ឋាគារ បាបនឡើងបើករថយន្ត ថយក្រោយចូលចំណតកុំឲ្យស្ទះចរាចរណ៍ ដោយខ្វះការប្រុងប្រយ័ត្ន មិនបានដោះសោចង្កូត ស្រាប់តែថយក្រោយទៅបុករះម៉ូតូមួយគ្រឿងម៉ាក ហុងដា PCX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ១DA-០០៥២ បណ្ដាលឲ្យខូចខាត ដោយរថយន្តមិនទាន់អស់ល្បឿនក៏រុញបន្តទៅបង្គោល ដែកជាប់បង្គោលភ្លើងស្តុប បណ្ដាលឲ្យវៀច។ ចំណែករថយន្តបង្ករងការខូចខាតស្រុញមួយកំណាត់ក្រោយ តែសំណាងល្អដែលមិនមានមនុស្សរងរបួស។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុធ្វើការវាស់វែង និង ប្រគល់រថយន្ត បង្កឲ្យសមត្ថកិច្ចជំនាញយករក្សាទុកនៅចរាចរណ៍រាជធានីភ្នំពេញដើម្បីដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕