ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវបានជនរងគ្រោះនិងសមត្ថកិច្ចធ្វើការឃាត់ខ្លួនពាក់ ព័ន្ធករណី លួច ម៉ូតូបានសម្រេច ។ហេតុការណ៍កើតឡើង នៅចំណុចផ្លូវ៣៧១ ភូមិត្នោតជ្រុំ៤ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ ។

ជនសង្ស័យមានឈ្មោះ ត្រឹក ប៉ុណ្ណារ៉ា អាយុ២៩ ឆ្នាំមុខរបរ មិនពិតប្រាកដ ស្នាក់ភូមិថ្មី សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ។ចំណែកជនរងគ្រោះឈ្មោះ សាន្ត បញ្ញា ភេទ ប្រុស អាយុ ២៨ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិ គោកឪឡឹក សង្កាត់ ស្ពានថ្ម ខណ្ឌ ដង្កោ មុខរបរកម្មកររោងចក្រ ។

បេីសម្ដីពីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា កាលពីរថ្ងៃទី១៩ខែសីហាឆ្នាំ២០១៩​ វេលាម៉ោង​៨ព្រឹក​ ជនរងគ្រោះរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាក់ ហុងដាឌ្រីម សេរី២០១៨ ពណ៌ខ្មៅ ដែលពាក់ស្លាកលេខភ្នំពេញ 1HA-9569 ចេញពីម្ដុំស្ទឹងមានជ័យ តាមផ្លូវបេតុងវត្តពោធិសញ្ញាណគោលបំណងជិះឡើងផ្លូវ៣៧១ ប៉ុន្ដែមិនទាន់ដល់ផងជនរងគ្រោះឈប់បត់ជើងតូច ហើយមិនបានដកសោរ ស្រាប់តែពេលនោះជនសង្ស័យបានលួចឡើងជិះម៉ូតូគេចបាត់ស្រមោល ។

ក្រោយកើតហេតុជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងឲ្យសមត្ថកិច្ចជួយស្វែងរកម៉ូតូ លុះដល់ម៉ោង១០ យប់ថ្ងៃខែឆ្នាំដដែល ជនរងគ្រោះក៏ប្រទះឃើញជនសង្ស័យកំពុងជិះម៉ូតូរបស់ខ្លួននៅតាមផ្លូវ៣៧១សឡា​ ម្ដុំផ្សារសឡា ក្នុងសង្កាត់ស្ទឹងមានជ័យ១ ក៏ដេញតាមឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចប៉ុស្ដិ៍បឹងទំពុន យកមកសួរនាំតែម្ដង ។​​

វត្ថុតាងចាប់យក ៖ ម៉ូតូ០១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៍ខ្មៅ សេរី២០១៨ (បិទតែម២០១៩) លេខតួ+លេខ ម៉ាស៊ីន៥២៧៣១១០ ពាក់ស្លាកលេខ ភ្នំពេញ1HA 9569

បច្ចុប្បន្នជនសង្ស័យសមត្ថកិច្ចកំពុងសាកសួរ និង កសាងសំណុំរឿងបញ្ជូនទៅកាន់អធិការដ្ឋានគរបាលខណ្ឌមានជ័យ ដើម្បីចាត់ការបន្ដតាមនីតិវិធី ៕