ភ្នំពេញៈ រថយន្ដ​កុងទីន័រ​មួយ​បេីក​បរ​ក្នុង​ល្បឿន​តាមបណ្ដោយ​ផ្លូវ​ជាតិ​លេខ​១​ គេច​ម៉ូតូ​កង់​បី​ឥណ្ឌា​មួយ​គ្រឿង​ដែល​ធ្វើ​ដំណើរ​កាត់​ទទឹង​ផ្លូវ​គ្នា​មិន​ផុត​ បណ្តាល​អោយ​បុក​ម៉ូតូ​កង់​បី​ ​ខូចខាត​ នឹង​ ជ្រុល​ទៅ​បុក​​ម៉ូតូ​​មួយ​គ្រឿង​ទៀត​ ខូចខាត​ស្ទេី​តែ​ទាំង​ស្រុង​ ដោយមិនទាន់អស់ល្បឿន តរថយន្តបន្តទៅ​បុក​បង្គោល​ភ្លើង​ស្តុប​វត្ត​ច្បារ​អំពៅបន្ថែមទៀត​ ​លាន់ស្នូរដូចរន្ទះ​ បណ្តាល​បាក់ទ្រេត​ ទេីប​រថយន្ត​បង្ក​អស់​ល្បឿន​ទៅ​មុខ​លែង​រួច​។

​ ​ហេតុការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​ខាងលើ​នេះដែល​បាន​កើត​ឡើង​កាល​ ពី​វេលាម៉ោង​១១យប់​ ថ្ងៃ​ទី​១៣​ ខែ​មករា​ នៅ​តាមបណ្ដោយ​ផ្លូវ​ជាតិ​លេខ​១​ កែង​នឹង​ផ្លូវ​ចូល​វត្ត​ច្បារ​អំពៅ​ ចំនុច​ស្តុប​វត្ត​ច្បារ​អំពៅ​ ស្ថិត​នៅ​សង្កាត់​ច្បារ​អំពៅ​2​ ខណ្ឌ​ច្បារ​អំពៅ​ រាជធានី​ភ្នំពេញ។ ហេតុការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ​ដែល​ បង្ក​ឡើង​ដោយ​រថយន្ត​សណ្តោង​ទូរកុងទីន័​ មួយ​គ្រឿង​ ម​ដំណើរ​ដោយ​បុរស​2នាក់​ផ្សេង​ទៀត​ ។

​ប្រភព​ពត៌មាន​ពី​បុគ្គលិក​ការ៉ាស់ស៊ាំង​TOTAL នៅជិត​កន្លែង​កើត​ហេតុ​ដែល​បាន​ឃើញ​ហេតុការណ៍​ផ្ទាល់​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ មុន​កេីត​ហេតុ​គឺ​គាត់​ ឃើញ​រថយន្ត​កុងទីន័រ​ ម៉ាកហ៊ីយ៉ានដាយ​ ពណ៌​ផ្ទៃ​មេឃ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​3C-0218 បេីក​បរ​ដោយ​តៃកុង​រថយន្ដ​ម្នាក់​មិនស្គាល់​អត្តសញ្ញាណ​ ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​១ ទិស​ដៅ​ពី​កើត​ទៅ​លិច​ ក្នុង​ល្បឿន​លឿន​ មក​ដល់​ជិត​កន្លែង​កើត​ហេតុ​ ក៏​មាន​ម៉ូតូ​កង់​បី​ឥណ្ឌារងគ្រោះ​ មួយ​គ្រឿង​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ កណ្ដាល​ 1AA-3513 បេីក​បរ​ដោយ​បុរស​ម្នាក់​មិនស្គាល់​អត្តសញ្ញាណ​ ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​មុខ​សាលា​បឋមសិក្សា​​ច្បារ​អំពៅ​ចេញ​មក​ កាត់​ទទឹង​ផ្លូវ​គ្នា​ជា​មួយ​រថយន្ត​កុងទីន័រ​ ហេីយ​បត់​ឆ្វេង​ឡើង​មក​ខាង​ស្ពាន​ច្បារ​អំពៅ​ ក៏​វ៉ាក់គ្នាជាមួយរថយន្ដ​កុងទីន័រ​ បាន​ព្យាយាម​គេច​ម៉ូតូ​កង់​បី​ឥណ្ឌា​នោះ​មក​ខាង​ស្តាំទាំ​ង​បង្ខំ​តែមិន​ផុត​ក៏បុក​បណ្តាល​អោយ​ កង់បីឥណ្ឌា​នោះ​រង​ការ​ខូចខាត​ចំហៀង​ខាង​ស្តាំ​យ៉ាង​ដុំណុំ​ធ្វើ​អោយ​អ្នកបើកបរ​​រង​របួស​ស្រាល​ នឹង​ ជ្រុល​ទៅ​បុក​ ​ម៉ូតូ​មួយ​គ្រឿង​ទៀត​ម៉ាក​ PCX ពណ៍ខ្មៅ​លាយ​ក្រហម​ ពាក់​ស្លាក​លេខ ​ភ្នំពេញ​1HQ-9699 ឈប់​​ស្ងៀម​នៅ​ចិញ្ចើម​ផ្លូវ​ ឈប់​ទិញ​គុយទាវ​​ ពេញ​ទំហឹង​បណ្តាល​ឲ្យម៉ូតូ​រង​ការ​ខូចខាត​ស្ទេី​តែ​ទាំង​ស្រុង​ តែ​សំណាង​ល្អ​ម្ចាស់​ម៉ូតូ​គ្រាន់​តែ​រង​របួស​បន្តិច​បន្តួច​ប៉ុណ្ណោះ​ ចំណែក​រថយន្ត​បង្ក​មិន​ទាន់​អស់​ល្បឿន​ក៏​បន្ត​ទៅ​បុក​នឹង​បង្គោល​ភ្លើង​ស្តុប​ វត្ត​ច្បារ​អំពៅ​ លាន់ស្នូរដូចរន្ទះ​បណ្តាល​អោយ​បាក់​ទ្រេត​រង​ការ​ខូចខាត​ ទេីប​រថយន្ត​បង្ក​អស់​ល្បឿន​ទៅ​មុខ​លែង​រួច​ រង​ការ​ខូចខាត​មួយ​កំណាត់​មុខ​ខាង​ស្តាំ​ទាំង​ស្រុង​ ។

ក្រោយ​កេីត​ហេតុ​ ជនរងគ្រោះ​ត្រូវ​បាន​ សាច់​ញាតិ​នាំ​ទៅ​ព្យាបាល​របួស​ នៅ​មន្ទីរ​ពេទ្យ​ដែល​ពួក​គាត់​ស្គាល់បាត់អស់ទៅ​ នៅ​សល់តែ​​រថយន្ត​បង្ក​ រួម​ទាំង​ ម៉ូតូ​ នឹង​កង់បីឥណ្ឌា​រង​គ្រោះ​ ត្រូវ​បានសមត្ថកិច្ច​ មូលដ្ឋាន​ប្រគល់​ទៅ​អោយ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ក្រុង​ធ្វើ​ការ​វាស់​វែង​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​នគរ​បាល​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​រង​ចាំដោះ​ស្រាយ​គ្នា​នៅ​ពេល​ក្រោយ​៕