ផ្ទះប្រជាពលរដ្ឋចំនួន២ខ្នង  ដែលមានទំហ៊ុ ៥ម×៦ មប្រក់ដំបូលសង្កសី ជញ្ជាំងស្លឹកត្រូវអគ្គីភ័យលេបក្របាក់ទាំងកណ្តាលអាទ្រាតខណះម្ចាស់លង់លក់ដំណេង÷ បើតាមរបាយការណ៍នៅការិយាល័យពន្លុត បង្ការ អគ្គីភ័យនិង សង្គ្រោះ នៃស្នងការដ្ឋាននគបាលខេត្តកណ្តាលបានអោយដឹងថានៅចំណុចភូមិពាមឃុំរកាកោង ១ ស្រុកមុខកំពូល ខេត្តកណ្ដាល មានករណីអគ្គិភយ័ឆាប់ឆេះផ្ទចំនួន០២ខ្នង។ដោយមានផ្ទះប្រជាពលរដ្ឋចំនួន២ខ្នងមាន ទំហំ៥ម×៦មធ្វើអំពីឈើប្រក់ស័ង្កសី ជញ្ចាំងស្លឹកម្ចាស់ផ្ទះឈ្មោះរឿង ខន ភេទស្រីអាយុ៨០ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ និងផ្ទះទំហំ៦ម×៨មធ្វើអំពីឈើប្រក់ក្បឿង ជញ្ចាំងក្ដា ម្ចាស់ផ្ទះឈ្មោះប្រាក់ សាន ភេទប្រុសអាយុ៦៨ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ។

សំភារៈខូចខាតរួមមាន៖-ផ្ទះឆេះ០២ខ្នង។-ទូរទស្សន៍៣គ្រឿង ម៉ាស៊ីនបោកខោ- អាវ១គ្រឿង។-ប្រាក់៥០០០ដុល្លា។-នឹងសភារៈក្នុងផ្ទះមួយចំនួនទៀត។សំភារៈទាំងអស់នេះជារបស់ឈ្មោះប្រាក់ សាន។

ចំពោះមូលហេតុវិញមិនដឹងទេដោយ ម្ចាស់ផ្ទះមិននៅ ដោយគាត់ទៅ ដេកនៅផ្សារមុខវត្តជ្រឹង។ លោក អុល ប៊ុណ្ណា ស្នងការរងផែនពន្លុត បង្ការ អគ្គីភ័យនិងសង្គ្រោះ នៃស្នងការដ្ឋាននគបាលខេត្តកណ្តាលបានអោយដឹងថា៖ ករណីអគ្គីភ័យខាងលើរថយន្តពន្លត់អគ្គីភ័យរបស់អធិការដ្ឋានគរបាលស្រុកមុខកំពូល បានទៅដល់ តែមិនមានផ្លូវចូលទៅចំណុចកើតហេតុ។