បុរសបែកថ្មាំម្នាក់ភ្ញាក់ពីដំដេកសុំលុយម្តាយមិនអោយទាញដំបងនិងកាំបិតគប់និងដេញចាក់ម្តាយឡើងផ្អើលពេញភូមិ ទើបសមត្ថកិច្ចនគបាលចុះចាប់ខ្លួនមកអធិការដ្ឋាននគបាលស្រុកអង្គស្នួល ។នគបាលស្រុកបានអោយដឹងថាអំពើ ហិង្សាក្នុងគ្រួសារនេះបានប្រព្រឹត្តនៅចំណុចផ្ទះជនរងគ្រោះ ជាម្តាយបង្កើតស្ថិតនៅក្នុងភូមិឈើទាល ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល ។បើតាមសេចក្តីរាយការណ៍ពីអធិការដ្ឋាននគបាលស្រុកអង្គស្នួលបានអោយដឹងថាជនរងគ្រោះជា (ម្តាយបង្កើត) ដែលមមានឈ្មោះ ជុំ នី  ភេទស្រី អាយុ៥១ ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ នៅភូមិឈើទាល ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល ។

ចំណែកជនសង្ស័យឈ្មោះ ជុំ ចាន់ណារី ភេទប្រុស អាយុ៣៣ឆ្នាំមុខរបរមិនពិត នៅភូមិឈើទាល ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាលសមត្ថកិច្ចបានធ្វើតិស្តិ៍ទឹកនោមមានសារធាតុញៀម ។លោក មាន សំណាង បានអោយដឹងថា ដោយមានការផលប៉ះពាល់ជនរងគ្រោះមានការភ័យខ្លាចដោយសារការគំរាមកំហែងរបស់ជនសង្ស័យ និងយកឈើ ដុំថ្មដេញគប់ និងយកកាំបិតដេញកាប់ តែពុំត្រូវមានការរត់ផ្អើលពេញភូមិនិងមានការរាយការណ៍ដល់នគបាលយើងទើបឃាត់ខ្លួនជនសង្ស័យភ្លាមៗក្នុងនោះសមត្ថកិច្ចនគបាលបានចាបើយកវត្ថុតាងរួមមាន១-កាំបិតចំនួន៣ (ក្នុងនោះកាំបិតផ្គាក់គ្មានដង១ ;កាំបិតប៉័ងតោ១និងកូនកាំបិត១)។២-ដំបងឫស្សី១កំណត់៣-ដំបងត្នោត១កំណាត់ ;ដុំថ្ម១ដុំ និងឈើមូល១កំណាត់។លោកវរសេនីយ៍ឯក មាន សំណាង អធិការស្រុកអង្គស្នួលបានបន្តប្រាប់ក្នុងហេតុការណ៍ខាងលើនេះយ៉ាងដូច្នេះថានៅមុនពេលកើតហេតុជនសង្ស័យងើបពីដេកបាន ទារ លុយជនរងគ្រោះជាម្តាយដើម្បីទិញថ្នាំញៀន ម្តាយគ្មានលុយ ពេលនោះជនសង្ស័យបានយកដំបងគប់ជនរងគ្រោះ តែមិនត្រូវ ហើយយកកាំបិតដេញកាប់កាប់ម្តាយនិងប្អូនរត់ផ្អើលក្នុងភូមិ ។ បាន អ្នកភូមិរាយការណ៍ដល់សមត្ថកិច្ចប៉ុស្តិ៍ ចុះទៅកន្លែងកើតហេតុតែត្រូវជនសង្ស័យគប់និងចោលបន្តទៀត ក្រោយមកកម្លាំងផ្នែកជំនាញស្រុក និងប៉ុស្តិ៍ក៏បានធ្វើការឃាត់ខ្លួនមកកាន់អធិការដ្ឋាននគរបាលស្រុក ។

លោកវរសេនីយ៍បានបន្តថាតាមចម្លើយសារភាពរបស់ជនសង្ស័យបានសារភាពថាខ្លួនទារ លុយម្តាយដើម្បីយកទៅទីញថ្នាំញៀនមិនបានទើបខ្លួនខឹងគប់ម្តាយ និងប្អូន ហើយយកកាំបិតដេញកាប់តែកាប់មិនត្រូវ។-ចំពោះករណីនេះកម្លាំងជំនាញកំពុងបន្តចាត់ការតាមនីតិវិធី។