ខេត្តបាត់ដំបង! គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជាច្រើនគ្រាប់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញនឹងរាយការណ៍ប្រគល់ជូនកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកបវេល។

លោកវរសេនីយ៍ទោ សុខ សារិន អធិការនគរបាលស្រុកបវេល បានអោយដឹងថា ដោយបានការអនុញ្ញាតពីឯកឧត្តមឧត្ដមសេនីយ៍ទោ  អ៊ុច សុខុន  ស្នងការនៃស្នងការដ្ឋានន គរបាលខេត្តបាត់ដំបង ក្នុងការសហការជាមួយមន្ត្រីជំនាញ(CMAC)ដើម្បីស្វែងរកគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះសេសសល់ពីសម័យសង្គ្រាមនៅក្នុងភូមិសាស្ត្ររបស់ខ្លួនកាន់កាប់ធានាអោយបាននូវសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ។ជាក់ស្តែងនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ លោកទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋក្រោយពួកគាត់ប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជាច្រើនគ្រាប់នៅចំណុចភូមិជ្រោយស្នា ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង ។

លោកបន្តថា ក្រោយទទួលបានសេចក្តីរាយការណ៍ភ្លាមលោកបានដឹកនាំកម្លាំងចុះទៅពិនិត្យជាក់ស្តែងនឹងបានប្រមូលយកគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះបានចំនួន០៤គ្រាប់ ដែលជាប្រភេទគ្រាប់កាំភ្លើងB៤០,៥ ដែលសេសសល់តាំងពីសម័យសង្រ្គាមដ៏រាំរ៉ៃមកម្លេះ។ហើយរហូតមកដល់ពេលនេះ គ្រាប់យុទ្ធភ័ណ្ឌខាងលើត្រូវបានកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកបវេលយករក្សាទុកដើម្បីប្រគល់ជូនអង្គភាពកំចាត់មីនកម្ពុជា CMAC នាំយកទៅដើម្បីរងចាំពេលវេលាដុតកំទេចចោលនៅពេលថ្ងៃខាងមុខ៕