ខេត្តបាត់ដំបង៖ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀនសហការជាមួយកម្លាំងក្រុមអន្តរាគមន៍នៃអធិការដ្ឋាននគរ​បាលស្រុកបវេល បានបើកកិច្ចប្រតិបត្តិការបង្ក្រាបករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនមួយករណីក្នុងបទល្មើសជាក់ស្តែង។
លោកវរសេនីយ៍ទោ សុខ និមល នាយការិយាល័យស្តីទីប្រឆាំងគ្រឿងញៀនបានប្រាប់អោយដឹងថា នៅក្នុងកិច្ចប្រតិបត្តិការខាងលើនេះបានធ្វើឡើងនៅវេលាម៉ោង ០២និង០០នាទីរំលងអាធ្រាត កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ នៅចំណុចមាត់ស្ទឹង ស្ថិតក្នុងភូមិតាគត់ ឃុំក្តុលតាហែន ស្រុកបវេល ខេត្តបាត់ដំបង។
លោកបន្តថា ជាមួយគ្នាទៅនឹងកិច្ចប្រតិបត្តិការនេះដែរ នៅក្នុងបទល្មើសជាក់ស្តែងសមត្ថកិច្ចជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់
១-ឈ្មោះ ស៊ុន សុភឿន ហៅ ប្រុស ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិតាគត់ ឃុំក្តុលតាហែន ស្រុកបវេល
២-ឈ្មោះ ស៊ុន វុទ្ធី ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិតាគត់ ឃុំក្តុលតាហែន ស្រុកបវេល
៣-ឈ្មោះ វ៉ាំង មឹក ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិទួលក្រសាំង ឃុំក្តុលតាហែន ស្រុកបវេល។
វត្ថុតាងចាប់យកបានរួមមាន! -ថ្នាំញៀនប្រភេទមេតំហ្វេតាម៉ីន(ម៉ាទឹកកកICE)ចំនួន ១៩កញ្ចប់ទម្ងន់ ៣,២៤ក្រាម រួមនឹងសម្ភារៈប្រើប្រាស់មួយចំនួនទៀតផងដែរ។
បច្ចុប្បន្ន ជនសង្ស័យទាំង០៣នាក់រួមជាមួយវត្ថុតាងត្រូវបានសមត្ថកិច្ចការិយាល័យជំនាញបានរៀបចំសំណុំឯកសារដើម្បីបញ្ជូនបន្តទៅកាន់តុលាការចាត់ការតាមនីតិវិធី។