ខេត្តស្វាយរៀង៖ មន្ត្រីសាខាកាំកុងត្រូលខេត្តស្វាយរៀងនៅព្រឹកថ្ងៃទី១៥ខែមករាឆ្នាំ២០២០សហការជាមួយមន្ទីពាណិជ្ជកម្មខេត្តនិង អាជ្ញាធរដែនដី បានចុះ ត្រួតពិនិត្យទំនិញផលិតផលម្ហូបអាហារនិងទំនិញវ៉ិចខ្ខ្ចប់ស្រាប់នៅក្នុងផ្សារ ក្រោលគោស្រុកស្វាយជ្រុំខេត្ត ស្វាយរៀង។

លោកផឹង និលប្រធានសាខាកាំកុងត្រូលខេត្តស្វាយរៀងបានឲ្យដឹងថាសកម្មភាពការងារ ត្រួតចុះពិនិត្យ ពីមន្ត្រីជំនាញយើងបានពិនិត្យគ្រឿងឧបភោគ បរិភោគនៅតាមស្តង់ក្នុងផ្សារតាំងលក់ទំនិញមួយចំនួននិងបានប្រើប្រាស់ឧបករណ៍ធ្វើ Test Kits បឋមលើម្ហូបអារហាចំនួន ២០ គំរូ ផ្តោតសំខាន់លើផលិតផលម្ហូបអាហារ  ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ដែលធ្វើអោយប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។
លោកបានបញ្ជាក់ថាជាលទ្ធផលក្រោយការចុះអនុវត្តការងារ  មន្ត្រីជំនាញយើងបានរកឃើញទំនិញមានសារធាតុគីមីហាមឃាត់នៅក្នុងលតអង្ក ចំនួន ១០ kg មានសារធាតុគីមី ( Borax )និង គុយទាវកាត់ ចំនួន ៥ kg មានសារធាតុគីមី ( Borax ) និង ប៊ឺរ ចំនួន ១០ កំប៉ុង ហួសកាលបរិច្ឆេទ ប្រើប្រាស់ ហើយមន្ត្រីជំនាយយើងបានធ្វើកំណត់ហេតុដកហូតទំនិញទាំងនោះយកមករក្សាទុក ដើម្បីធ្វើការដុតកម្ទេចចោលនៅពេលក្រោយ។
លោកផឹង និលបានធ្វើការអំពាវដល់ប្រជាពលរដ្ឋទាំងអស់ សូមមានការប្រយ័ត្នចំពោះការបរិភោគចំណីអាហារ ត្រូវពិនិត្យមើលស្លាកសញ្ញាកាលបរិច្ឆេទ ឲ្យបានច្បាស់លាស់ មុននឹងទិញយកទៅបរិភោគ។ជាពិសេសចំណីអាហារក្មេងៗ និយមបរិភោគ ត្រូវពិនិត្យមើលឲ្យបានត្រឹមត្រូវ មុននឹងបរិភោគ ដើម្បីចូលរួមលើកកម្ពស់សុខុមាលភាពទាំងអស់គ្នា ហើយមន្ត្រីកាំកុងត្រូល នឹងបន្តចុះពិនិត្យទំនិញនៅតាម ផ្សារនានានៅក្នុងខេត្តស្វាយរៀងឲ្យបានជាបន្តបន្ទាប់បន្ថែមទៀតផងដែរ៕