(សៀមរាម) ៖ រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ និង ជាអគ្គលេខាំធិកាគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា ឯកឧត្តម វ៉ាត់ ចំរើន បានថ្លែងថា ទិវាកីឡាទេសចរណ៍កម្រិតធន និងចម្ងាយឆ្នាំទី៥នេះ មានលក្ខណៈល្អប្រសើរជាងបណ្តាឆ្នាំមុនៗ ពោលអស់រយៈពេល៤ឆ្នាំកន្លងមកហើយខណៈដែលអ្នកចូលរួមក្នុងព្រឹត្តិការណ៍ មានរហូត១២៥៥នាក់​មកបី៥ប្រទេស នៅលើកសកលលោក ។

ឯកឧត្តម វ៉ាត់ ចំរើន បានគូសបញ្ជាក់ថា អ្វីដែលយើងបានធ្វើ គឺធ្វើទៅតាមការរីកចម្រើនរបស់ព្រឹត្តិការណ៍ របស់យើង ដែលគេហៅថា កីឡានិងទេសចរណ៍ក្នុងកម្រិតធន់ ដែលមានចម្តាយឆ្ងាយកម្រិតខ្ពស់។ ដោយឡែក ការងារនូវឆ្នាំបន្តឯកឧត្តម បានបញ្ជាក់ថា គណៈកម្មការនឹងរឹតបណ្តឹងខាងសុវត្ថិភាព និងរៀបចំឲ្យបានកាន់តែល្អថែមទៀត។

ទន្ទឹមនឹងភាពជោគជ័យនៃព្រឹ្តត្តិការណ៍ Angkor Ultra Trail ឆ្នាំ2020ខាងលើនេះដែរ អ្នកចូលរួមរត់ សុទ្ធតែ សម្តែងនូវទឹកមុខសប្បាយរីករាយ និងទទួលយកនូវទេសភាព ដ៏ស្រសត្រកាល តាមរយៈផ្លូវរត់របស់ពួកគេយ៉ាងខ្លាំង បើទោះបីពួកគេមិនទទួលបានចំណាត់ថ្នាក់ ឬ ជ័យលាភី ក្នុងព្រឹត្តិការណ៍ក៏ដោយ ។ ប៉ុន្តែពួកគេបានសន្យាថានឹងនាំគ្នាមកចូលរួមសាជាថ្មីម្តងទៀតនៅឆ្នាំក្រោយឆ្នាំ២០២១ ។

ជាមួយគ្នានោះដែរ ឯកឧត្តម បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី ក្រសួងទេសចរណ៍សម្តែងនូវការអបអរសាទរ និងស្វាគមន៍ ចំពោះអ្នកចូលរួមរត់ទាំងអស់ ។ ព្រោះជាព្រឹត្តិការណ៍កីឡាទេសចរណ៍ដ៏ធំប្រចាំឆ្នាំមួយរបស់កម្ពុជា ។ក្នុងនោះ ឯកឧត្តម រដ្ឋមន្ត្រីក៏អំពាវនាវដល់ ប្រជាពលរដ្ឋខ្មែរទាំងអស់ នាំគ្នាមកលេង ខេត្តសៀមរាម ដើម្បីទទួលយកនូវបរិយាកាសថ្មី តាមរយៈការជិះកម្សាន្ត ក្រោមឈើ និងប្រាសាទ។

សូមជម្រាប់ថា ព្រឹត្តិការណ៍កីឡាទេសចរណ៍ដ៏ធំប្រចាំឆ្នាំ នៅខេត្តសៀមរាបនេះ ធ្វើឡើងក្នុងគោលដៅ ផ្សព្វផ្សាយ អំពីសក្តានុពល វិស័យទេសចរណ៍ នៅកម្ពុជា ទៅកាន់ពិភពលោក តាមរយៈការចុះនៅលើបណ្តា សារព័ត៌មាន ជាតិ និងអន្តរជាតិ ។ តាមរយៈអ្នកចូលរត់ មកពីពីគ្រប់ទិសទី ជុំវិញពិភពលោក ប្រមាណ៤៥ប្រទេស ។ព្រមទាំង ជាព្រឹត្តិការណ៍មួយ ស្វែងរកថវិកា ជួយដល់ មន្ទីពេទ្យ អង្គការសង្គមស៊ីវីល ដែលធ្វើការងារ ថែទាំកុមាផងដែរ ៕