កំពង់ចាម: ឱកាសបុណ្យប្រពៃណីចូលឆ្នាំចិន  វៀតណាម  ខិតជិតចូលមកដល់នាពេលខាងមុខនេះយើងឃើញថាអាជីវករនៅតាមផ្សារនានាក្នុងខេត្តកំពង់ចាមមមាញឹកក្នុងការលក់ដូរ  ក្នុងនោះគេឃើញអាជីវករប្រកបធ្វេីនំសែនមាននំបារាំង  ឬហៅនំឡេីង   ក្នុងខេត្តកំពង់ចាម  បានកំពុងត្រៀមរួចជាស្រាច់  ដេីម្បីផ្គត់ផ្គងដល់អតិជនរបស់ខ្លួនដែរអាចជួយសំរួលដល់ជីវភាពប្រចាំថ្ងៃបានមួយចំនួនផងដែរ។

បេីតាមលោកស្រី  កែវ  ចាន់ធា  រស់នៅភូមិទី៣  សង្កាត់វាលវង់  ក្រុងកំពង់ចាម  ដែលជាអ្នកធ្វេីនំឡេីង គ្រប់រដូវ  គេនាំគ្នានិយមសែននំបារាំង  ឬហៅនំឡេីង  មានពីរប្រភេទ  មានខ្នាតតូច  និងខ្នាតធំ  បានលេីកឡេីងថា  ពីមួយឆ្នាំទៅមួយឆ្នាំគ្រួសារអ្នកស្រីអាចរកប្រាក់ចំណូលបានច្រេីនពីមុខរបបមួយនេះក្នុងមួយរដូវៗ  ដូចក្នុងរដូវបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាម  អាចរកប្រាក់ទាំងដេីមទាំងចុងបានចាប់ពី៧លានឡេីងទៅ  ដែលអាចធ្វេីឲ្យគ្រួសារអ្នកស្រីមានភាពធូធារជាងមុន។

លោកស្រីបានបញ្ជាក់ឲ្យដឹងទៀតថា  ក្នុងរដូវចូលឆ្នាំប្រពៃណីចិន  វៀតណាម  ខាងមុខនេះនឹងមានអតិថិជនមកទិញច្រេីន  ព្រោះនំរបស់គ្រួសារលោកស្រីធ្វេីដោយដៃ  គ្មានប្រេីសារធាតុគីមីឡេីយ  ។ នំបារាំង ឬហៅនំឡេីង  នេះគេលក់ចេញ  ប្រភេទនំធំ  លក់ចេញមួយតម្លៃ១៥០០០៛  នឹងប្រភេទនំតូចៗមួយគីឡូ១៤០០០៛  ដោយក្នុងមួយពុម្ពៗមានបីនំ  ដោយប្រេីរយ:ពេល១៥នាទី នឹងឆ្អិន ហេីយ។ទាក់និងកាប្រកួតប្រជែងនោះអ្នកស្រីបានប្រាប់អោយដឹងផងដែរថាពិតណាស់មុខរបបណាក៏ដូចមុខរបបណាដែរតែងតែមានការប្រកួតប្រជែងជាកស្ដែងមុខរបបដូចគាត់នេះមានប្រហែលបួនទៅប្រាំកន្លែងដែរនៅក្នុងខេត្តកំពង់ចាមតែទោះជាយ៉ាងនេះក៏ដោយក៏នំរបស់គាត់ដាច់ហូរហែរដែរហើយឆ្នាំនេះគាត់ផលិតថ្វេរដងបើធៀបនិងឆ្នាំមុន។

គូសបញ្ជាក់ផងដែរថា អាជីវករតាមផ្សារនីមួយៗក្នុងខេត្តកំពង់ចាមកំពុងត្រៀម នឹងមមាញឹកក្នុងការដាក់តាំងលក់សម្ភារ:  គ្រឿងសែន នំចំនី ដេីម្បីលក់ក្នុងឱកាសថ្ងៃចូលឆ្នាំប្រពៃណីចិនវៀតណាមក្នុងថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ខាងមុខ៕