សៀមរាប៖ ស្រះនៅជុំវិញបរិវេណវត្តច្ចេយ៍ដីស្ថិតនៅក្នុងសង្កាត់សំប៊ួរ ក្រុងសៀមរាប ខេត្តសៀមរាប ត្រូវបានមេឈ្មួញរកសុីជីកកាយយកអាចម៍ដីលក់ យ៉ាងគគ្រឹកគ្រេងសង្ស័យមិនមានច្បាប់ មិនតែប៉ុណ្ណោះឈ្មួញរកសុីជីកដីលក់ត្រូវបានយកឈ្មោះព្រះចៅអធិការវត្តច្ចេយ៍ដីដែលមានព្រះជនជិត៨០ព្រះវស្សាថាស្តារស្រះនៅជុំវិញវត្តសម្រាប់ស្តុបទឹកទុកនៅពេលរដូវប្រាំង និងសន្យាជួយធ្វេីផ្លូវចូលវត្តផងដែរ ការសន្យារបស់ឈ្មួញគ្រឿចក្រកំពង់សប្បាយកេីបលុយដោយដឹកដីទាំងនោះទៅធ្វេីអាជីវកម្មលក់ មិនទទួលខុសត្រូវដែលបានសន្យាជាមួយព្រះចៅអធិការវត្ត ដីក៍អស់ផ្លូវក៍មិនធ្វេី។

ប្រជាពលរដ្ឋនៅកន្លែងនោះបានឲ្យដឹងផងដែរថា ការធ្វេីអាជីវកម្មរបស់ឈ្មួញរកសុីដឹកអាចម៍ដីលក់មិនដែលឃេីញមានមន្ត្រីដែលជាប់ពាក់ព័ន្ធមកក្បែការដ្ឋានខាងលេី ប្រហែលខ្លាចអំណាចថៅកែនោះហេីយមេីលទៅសង្ស័យត្រូវរ៉ូវគ្នា។

តាមប្រភពពីមន្រ្តីរដ្ឋបាលសាលាខេត្តគឺមិនមានអនុញាតឲ្យមានច្បាប់ទទួលធ្វេីអាជីវកម្មយកគ្រឿងចក្រចូលជីកដីក្នុងក្រុងនោះឡេីយ វានិងបង្កផលប៉ះពាល់តាមផ្លូវសាធារណះ ដោយមានភ្ញៀវជាតិនិងអន្តរះជាតិពិសេសក្រុងសៀមរាបត្រូវបានអភិវឌ្ឍន៍ផ្លូវជាតិសឹងគ្រប់ទីកន្លែង យោងទៅតាមមន្ត្រីមន្ទីសារធារណះការនិងដឹកជញ្ជូនខេត្តសៀមរាបត្រូវបានពង្រឹងច្បាប់ចរាចរណ៍ផ្លូវគោកអនុវឌ្ឍន៍ដាច់ខាតមិនត្រូវមានរថយន្តធន់ធំចូលក្រុងប្រភពដរដែលបានបញ្ចាក់ថានៅតាមបណ្តាស្រុកធ្វេីច្បាប់បាន តែត្រូវពិនិត្យជាក់ស្តែង និងត្រូវអនុវត្តន៍តាមរបស់ជំនាញពេលអនុញាតច្បាប់ ឈ្មួញធ្វេីអាជីវកម្មទាំងអស់តម្រូវគុបពី បិទនៅកន្លែងទីតាំងរបស់ខ្លួនដេីម្បីកុំឲ្យមានការសង្ស័យ។

ជាក់ស្តែងការដ្ឋានខាងលេីកំពង់ប្រពឹ្រត្តិល្មេីសច្បាប់មិនអនុវឌ្ឍន៍ទៅតាមរដ្ឋបាលសាលាខេត្តនោះ ឡេីយក្រុមការងារស៊ួរនាំត្រូវបានឈ្មួញលេីកយកហេតុផលជាច្រេីនក្នុងនោះក៍មិនបានបញ្ចាក់ពាក់ព័ន្ធបញ្ហាច្បាប់ធ្វេីអាជីវកម្មផងដែរទាំងនោះគ្រប់ជំនាញដែលជាប់ពាក់ព័ន្ធមិនត្រូវបានទទួលទូរស័ព្ទខលចូលហេីយមិនលេីកនៅរសៀលថ្ងៃទី២២ខែមករាឆ្នាំ២០២០៕