គណប្រតិភូសភាអាមេរិក ដឹកនាំដោយលោក ម័រ តុន សមាជិកសភាមកពីគណប្រជាធិបតេយ្យនៅក្នុងជំនួបជាមួយឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហ ប្រតិបត្តិការអន្តរជាតិ នៅរសៀលថ្ងៃទី២២ ខែមករា ម្សិលមិញ ភាគីទាំងពីរបានពិភាក្សាគ្នាប្រកបដោយផ្លែផ្កា និងធ្វើយ៉ាងណាជម្រុញឲ្យទំនាក់ ទំនងរវាងកម្ពុជា និងសហរដ្ឋអាមេរិកឲ្យកាន់តែរឹងមាំ និងស៊ីជម្រៅបន្ថែមទៀត ភាគីសហរដ្ឋអាមេរិកបានបញ្ជាក់ថា -កន្លងមកនេះ រដ្ឋាភិបាល និងរដ្ឋាភិបាល បានធ្វើការជាមួយគ្នា ពេលនេះមានប្រតិភូតំណាង រាស្ត្រសហរដ្ឋអាមេរិកមកកាន់បន្ថែមទៀតក្នុងបំណង ការលើកស្ទួយទំនាក់ទទំនងកិច្ចសហ ប្រតិបត្តិការលើគ្រប់វិស័យរវាងកម្ពុជា និងសហរដ្ឋអាមេរិកឲ្យកាន់ល្អប្រសើរថែមទៀត – ការខិតខំធ្វើឲ្យទំនាក់ទំនងល្អប្រសើរនេះ ដោយសហរដ្ឋអាមេរិកគោរពអធិបតេយ្យភាពរបស់កម្ពុជា។
-ទាក់ទងបញ្ហាមួយចំនួន គឺសហ រដ្ឋអាមេរិកបានលើកឡើងអំពីពាក្យចចាមអារាមដែលនិយាយថា នឹងមានមូលដ្ឋានកងទ័ពបរទេសនៅកម្ពុជានោះ គឺឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានបញ្ជាក់ថា នេះគ្រាន់តែពាក្យចចាមអារាមទេ ហើយកម្ពុជាទោះបីជាមានសិទ្ធិអធិប តេយ្យក្នុងការការពារអធិបតេយ្យភាព បូរណភាពរបស់ខ្លួនក៏កម្ពុជាមិនអនុញ្ញាតឲ្យមានកងទ័ពបរទេសណានៅលើទឹកដីកម្ពុជាទេ គឺកម្ពុជាគោរពរដ្ឋធម្មនុញ្ញរបស់ខ្លួន។ចំពោះទំនាក់ទំនរវាងសហរដ្ឋអាមេរិកជាមួយកម្ពុជានេះដែរ គឺកម្ពុជាមានបំណង ច្បាស់លាស់ក្នុងការធ្វើឲ្យទំនាក់ ទំនងបានល្អ ជាពិសេសសម្តេចតេជោ ហ៊ុនសែន គឺជាមេដឹកនាំទី១ ក្នុងប្រទេសអាស៊ាន ដោយឆ្លើយតបជាអវិជ្ជមានរបស់លោកប្រធានាធិបតីអាមេរិក ដែលអញ្ជើញ ថ្នាក់ដឹកនាំអាស៊ានទាំងអស់ទៅចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក ដែលគ្រោងធ្វើនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ ខាងមុខនេះ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់ប្រាប់ទៅគណៈប្រតិភូសភាអាមេរិកថា- កម្ពុជាមិនមានចេតនាចាត់ ទុកប្រទេសណាមួយធ្វើជាសត្រូវទេ គឺកម្ពុជាពង្រីកមិត្ត និងរក្សាមិត្ត ហើយខិតខំធ្វើយ៉ាងណាឲ្យមានទំនាក់ទំនងល្អជាមួយបណ្តាប្រទេសទាំងអស់នៅក្នុងសកល លោក។ ហើយអរគុណដល់ភាគីអាមេរិកដែលកន្លង មកអាមេរិកបានផ្តល់ប្រព័ន្ធអនុគ្រោះផ្នែកពាណិជ្ជកម្ម (GSP) និងជំនួយផ្សេងៗទៀតមកកម្ពុជា។ចំណែកសភាអាមេរិកបានកត់សម្គាល់ឃើញថា រយៈពេលដ៏ខ្លីមកដល់បច្ចុប្បន្ននេះ កម្ពុជាបានដើរលើផ្លូវអភិវឌ្ឍប្រទេស ជាតិបានយ៉ាងលឿន និងធ្វើឲ្យប្រទេស ជាតិរីកចំរើនសុខ សាន្ត៕