កំពង់ចាម: ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមបានថ្លែងបែបនេះនាល្ងាចថ្ងៃទី២៣ខែមករាឆ្នាំ២០២០
ក្នុងពិធីបិទអង្គសន្និបាតបូកសរុបវាយតម្លៃលទ្ធផលការងារអប់រំ យុវជន និងកីឡា ប្រចាំឆ្នាំសិក្សា២០១៨-២០១៩ និងលើកទិសដៅការងារឆ្នាំសិក្សា២០១៩-២០២០ នៅនៅសាលប្រជុំមជ្ឈមណ្ឌលគរុកោសល្យភូមិភាគកំពង់ចាមស្ថិតទៅក្នុងក្រុងកំពង់ចាមខេត្តកំពង់ចាមដោយមានការចូលរួមពីសំណាក់លោកលោកស្រីីជាប្រធានមន្ទីពាក់ពន្ធជំវិញខេត្តនិងលោកគ្រូ អ្នកគ្រូជាច្រើនកុះករ។

ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមបានមានប្រសាសន៏ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងឈ្លាសវៃបំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ
ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា យើងឃើញសមិទ្ធផលថ្មីៗបានរីកដុះដាលពាសពេញ
ប្រទេស ដូចជា ផ្លូវថ្នល់ ស្ពាន ធារាសាស្ត្រ សាលារៀន វត្តអារាម និងសមិទ្ធិផ្សេងៗជាច្រើនទៀត ពិសេសបំផុត សម្តេចបានដឹកនាំប្រទេសកម្ពុជាសម្រេចបាននូវកំណើនសេដ្ឋកិច្ចជាតិជារៀងរាល់ឆ្នាំក្នុងរង្វង ០.៧០%។

កាយវិការដ៏ល្អប្រពៃនេះ ពិតជាបានបន្សល់ទុកនូវស្នាដៃដ៏ធំធេងសម្រាប់ឱ្យមនុស្សជំនាន់ក្រោយរៀនសូត្រ និង
ត្រង់ត្រាប់តាមគំរូរបស់សម្តេចទៅអនាគត។ ដោយឡែក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កសាងអគារសិក្សាក្នុងខេត្តកំពង់ចាម បានចំនួន៣៥១ខ្នងស្មើនឹង២,០៧៩បន្ទប់ ក្នុងនោះវិទ្យាល័យចំនួន ១០១ខ្នងស្មើនឹង ៦៩៨បន្ទប់, អនុវិទ្យាល័យចំនួន ៣៩ខ្នង ស្មើនឹង ២៣៥បន្ទប់ និងបឋមសិក្សាចំនួន ២១១ខ្នង ស្មើនឹង១,១៤៦បន្ទប់។

និយាយរួមវិស័យអប់រំនៅខេត្តកំពង់ចាម គឺយើងបានរួមគ្នាសម្រេចជាស្នាដៃដ៏ធំធេងមួយក្នុងចំណោមស្នាដៃនានា នៃវិស័យផ្សេងៗទៀត គឺជាការរួមចំណែកសំខាន់លើការកសាងវប្បធម៌សន្តិភាព ការកាត់បន្ថយភាពក្រីក្រលើមូលដ្ឋាននៃការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាព ដើម្បីនាំទៅដល់ការអភិវឌ្ឍសង្គម ដោយធ្វើឱ្យមនុស្សចេះរស់នៅជាមួយគ្នា ចេះគោរពគ្នា ចេះស្រឡាញ់រាប់អានគ្នា និងចេះជួយគ្នា
ទៅវិញទៅមក គ្មានអំពើហិង្សា និងគ្មានការរើសអើង។

នេះជាគំនិតផ្តួចផ្តើម និងទស្សនទានដ៏ថ្លៃថ្លាបំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊្វុន សែននាយករដ្ឋមន្ត្រី ក្នុងការកសាងវប្បធម៌សន្តិភាព និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជននៅប្រទេសកម្ពុជា។សម្តេចបានដាក់ចេញនូវគោលនយោបាយយុទ្ធសាស្រ្តចតុកោណ ដើម្បីកសាង និងអភិវឌ្ឍធនធានមនុស្សដល់យុវជនជំនាន់ក្រោយចេះស្ថាបនាគ្រួសារ និងសង្គមជាតិឱ្យមានភាពរីកចម្រើន ដូចប្រទេសនានាក្នុងតំបន់ និង
ក្នុងសកលលោក។

ឯកឧត្ដមបន្ថែមទៀតថាការឆ្លើយតបទៅបើគោលនយោបាយ និងយុទ្ធសាស្ត្រកំណែទម្រង់របស់រាជរដ្ឋាភិបាលកម្ពុជាកំណត់ដោយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ព្រមទាំងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ការធ្វើកំណែទម្រង់ស៊ីជម្រៅលើគ្រប់វិស័យរបស់រាជរដ្ឋាភិបាលក្នុងអាណត្តិនីតិកាល
ទី៦ នៃរដ្ឋសភា។ ក្រសួងអប់រំ យុវជន និងកីឡា ក៏មានផែនការយុទ្ធសាស្រ្តកំណែទម្រង់ស៊ីជម្រៅ ១ ៥ចំណុច ដែលនយោបាយជាអាទិភាព និងយុទ្ធសាស្ត្រ ណែទម្រង់វិស័យអប់រំ យុវជន និងកីឡា
(២០១៨-២០២ ៣) ផងដែរនោះ។
ដើម្បីធ្វើឱ្យវិស័យអប់រំ យុវជន និងកីឡា កាន់តែមានគុណភាព និងប្រសិទ្ធភាពខ្ពស់ សូមផ្តល់អនុសាសន៍មួយចំនួន ដូចខាងក្រោមនេះ ទី១ ត្រូវលើកកម្ពស់ថែមទៀតនូវគុណភាពអប់រំនៅគ្រប់ភូមិសិក្សា ដោយយកចិត្តទុកដាក់ ជាពិសេស
ការអនុវត្តកម្មវិធីសាលាកុមារមេត្រី ដើម្បីបណ្តុះបណ្តាលយុវវ័យជំនាន់ក្រោយប្រកបដោយសមត្ថភាពរីកចម្រើនលើគ្រប់ផ្នែក គឺផ្នែកចំណេះដឹង ចំណេះធ្វើ ផ្នែកជំនាញបច្ចេកទេស ផ្នែកគុណធម៌ ចរិយាធម៌ និងសុខមាលភាពដែលជាល័ក្ខខ័ណ្ឌចាំបាច់សម្រាប់ជីវភាពរស់នៅពិតប្រាកដនៅក្នុងសង្គមជាតិយើង។ទី២ ត្រូវពង្រឹង និងពង្រីកថែមទៀតនូវបរិមាណអប់រំ ដោយយកចិត្តទុកដាក់ក្នុងការប្រមូលកុមារដល់វ័យសិក្សាឱ្យចូលរៀន ជាពិសេសកុមារី កុមារជួបការលំបាក និងកុមារជនជាតិភាគតិច និងកុមារពិការឱ្យមានឱកាស និងមានសំណាងស្មើៗគ្នា បានចូលរៀនគ្រប់ៗគ្នានៅមត្តេយ្យសិក្សា បឋមសិក្សា និងមធ្យមសិក្សា ដើម្បី
ឆ្ពោះទៅរកការអនុវត្តកាតព្វកិច្ចសិក្សា ០៩ឆ្នាំ ការអប់រំមូលដ្ឋានទាំងអស់គ្នា។
ទី៣ ត្រូវពង្រីកសាលាកុមារមេត្រី ដែលកំពុងមានប្រជាប្រិយភាពនៅលើឆាកអន្តរជាតិឱ្យបានគ្រប់
ភូមិសិក្សា នៃសាលារៀនទូទាំងខេត្ត។
ទី៤ បន្តការលើកកម្ពស់សមត្ថភាពគ្រូបង្រៀន ពង្រឹងការងារគ្រប់គ្រង ការពិនិត្យតាមដាន និងវាយ
តម្លៃផ្សារភ្ជាប់នឹងការបណ្តុះបណ្តាលធនធានមនុស្សសម្រាប់បន្តវេន និងការពង្រាយគ្រទៅដល់កន្លែងដែលខ្វះ
គ្រឱ្យបានសមស្រប។ទី៥ បន្តថែទាំកែលម្អ ជួសជុលអគារសិក្សា មូលដ្ឋានសម្ភារបរិក្ខារដែលមានស្រាប់ និងសាងសង់ថ្មីបន្ថែម ពិសេសគឺការរៀបចំបរិស្ថានសាលារៀន ថ្នាក់រៀន ឱ្យទៅជាទីកន្លែងមេត្រីសម្រាប់សិស្សានុសិស្ស។ទី៦ ចំពោះថវិកាកម្មវិធី សូមប្រើប្រាស់ថវិកានេះឱ្យចំទិសដៅពិតប្រាកដ មានតម្លាភាព គណនេយ្យភាព និងចៀសវាងភាពអសកម្មផ្សេងៗ។ទី ៧ ពង្រឹង និងពង្រីកបន្ថែមទៀត ការទំនាក់ទំនង និងសហប្រតិបត្តិការជាមួយសហគមន៍ជាតិ និងអន្តរជាតិ ដើម្បីប្រមូលធនធានជួយអភិវឌ្ឍវិស័យអប់រំក្នុងខេត្តកំពង់ចាមយើង​ឱ្យកាន់តែមានភាពរីកចម្រើនឈានឡើងមួយកម្រិតថែមទៀត។ទី៨ សូមនាយក/នាយិកា មាតា បិតា អាណាព្យាបាលសិស្សទាំងអស់ ត្រូវតែខិតខំអប់រំណែនាំដល់សិស្សានុសិស្ស និងកូនរបស់ខ្លួន ឱ្យគោរពវិន័យសាលា វិន័យគ្រសារ និងច្បាប់សង្គមជាតិយើងឱ្យបានខ្ជាប់ខ្លួនកុំឱ្យដើរលេងផ្តេសផ្តាស គេចសាលា ដើរមិនចូលផ្ទះ និងទៅប្រព្រឹត្តអំពើពាលាអាវាសែជាដើម។ល។ទី ៩ សូមនាយក/នាយិកាប្រើប្រាស់ថវិកាកម្មវិធី(PB) ឱ្យមានតម្លាភាព គណនេយ្យភាព និងជាពិសេសឱ្យចំគោលដៅពិតប្រាកដ។ទី១០ សូមនាយក/នាយិកា ផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យមានភាពរហ័សរហួន និងទាន់ពេលវេលា ចៀសវាងឱ្យប្រជាពលរដ្ឋមានការថ្នាំងថ្នាក់ និងអាក់អន់ស្រពន់ចិត្តឡើយ។