បន្ទាយមានជ័យ៖ កាលពីព្រឹកថ្ងៃទី២៣ខែមករា ឆ្នាំ២០២០ អស់លោកលោកស្រី ចំនួន១៣រូប ក្នុងក្រុងសិរីសោភ័ណត្រូវបានធ្វើពិធីប្រកាសទទួលស្គាល់ជាសមាសភាព ប្រធាន អនុប្រធាន និងកិត្តិយស អនុសាខាកាកបាទក្រហមក្រុងសិរីសោភ័ណ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុ រាត្រី ប្រធានកណៈកម្មាធិការសាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ ។
ឯកឧត្តម អ៊ុ រាត្រី ក៏បានសំដែងនូវអំណរគុណ និង កោតសរសើរ ចំពោះអស់លោកលោកស្រី ក្រុមប្រតិបត្តិការសាខាអនុសាខាកាកបាទក្រហម សមាជិកសមាជិកា ក្រុមយុវជ អ្នកស្ម័័គ្រចិត្ត ដែលបានយកចិត្តទុកដាក់ និងប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត បំពេញបេសកម្មដ៏ឧត្តុងឧត្តម របស់ខ្លួនដោយសេចក្តីក្លាហាន ស្ម័គ្រចិត្តប្រកបដោយឆន្ទៈបម្រើអោយសកម្មភាពពិតៗ និងសមជាជំនួយការអាជ្ញាធរសាធារណៈ ក្នុងការឆ្លើយតបទៅនឹងគ្រោះមហន្តរាយផ្សេងៗ និងជាក្តីសង្ឃឹម របស់ជនរងគ្រោះ ងាយរងគ្រោះ ស្រី្តមេម៉ាយទីទាល់ក្រគ្មានទីពឹង និងកុមាកំព្រារ ។ល។

ឯកឧត្តម អ៊ុ រាត្រី បានមានប្រសាសន៍បន្តថា ៖ ក្នុងនាមសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ និងក្នុងនាមគ្រួសារងាយរងគ្រោះទាំងអស់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះរាជរដ្ឋាភិ បាលអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ អង្កាជាតិ អន្តរជាតិ សប្បុរស់ជនទាំងក្នុងនិងក្រៅខេត្ត ដែលបាននឹងកំពុងជួយជ្រោមជ្រែងគាំទ្រដល់សកម្មភាព របស់សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ក្នុងការអនុវត្តផែនការយុទ្ធសាស្រ្តរបស់កាកបាទក្រហមកម្ពុជា ២០២០ ២០២១។
ជាងនេះទៅទៀតខ្ញុំសូមអំពាវនាវដល់ ឯកឧត្តម លោកជំទាវ លោកឧញ្ញ៉ាលោកលោកស្រី សប្បុរសជន ទាំងអស់មេត្តាបន្តចូលរួម ជួយឧបត្ថម្ភគាំទ្រ និងផ្តល់កិច្ចសហការ ដល់គ្រប់សកម្ម ភាពសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ដើម្បីបង្កើនសមត្ថភាពសាខាឱ្យកាន់តែរឹងមាំ អាចឆ្លើយតបបានទៅនឹងតម្រូវការជាក់ស្តែង របស់សមាគមមូលដ្ឋាន និងបញ្ហាប្រឈមថ្មីៗ ដែលបង្ករឡើងដោយការ ប្រែប្រួលអាកាសធាតុជាសកល។
ចុកក្រោយឯកឧត្តមក៏បានធ្វើការផ្តាំផ្ញើដល់អស់លោកលោកស្រី ដែលជាសមាជិកអនុសាខា យុវ ជន និងអ្នកស្ម័គ្រចិត្តទាំងអស់ ត្រូវមានការយល់ដឹងនិងគោរពគោលការណ៍គ្រឹះទាំង ៧ របស់ចលនាកាកបាទក្រហមគឺ ភាពមនុស្សធម៌ ភាពមិនលំអៀង អព្យាក្រឹត្តភាព ឯករាជភាពសេវាកម្មស្ម័គ្រចិត្ត និងសកលភាព។