ខេត្តស្ទឹងត្រែង: ក្នុងបេសកម្មរយពេល៤ថ្ងៃនៅខេត្តស្ទឹងត្រែង មន្ត្រីនាយកដ្ឋានបុរាណវិទ្យានឹងបុរេប្រវត្តិនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានពិនិត្យផ្ទៀងផ្ទាត់ប្រាសាទបុរាណជាច្រើនកន្លែងហើយរកឃើញថាទឹកដីនៅ(ស្រុកថាឡាបរិវ៉ាត់ខេត្តនេះ បានសន្សល់ទុកនៅភ័ស្តុតាងបង្ហាញថាជាទីក្រុងសម័យចេនឡា ដែលមានអាយុកាលជាងមួយពាន់ឆ្នាំ ) ។

លោកវឿនវុទ្ធី ប្រធាននាយកដ្ឋានបុរាណវិទ្យានឹងបុរេប្រវត្តិនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានបញ្ជាក់ថា៖ឆ្លងតាមការផ្ទៀងផ្ទាត់បានបង្ហាញឱ្យឃើញថាគ្រប់ប្រសាទដែលមាននៅខេត្តស្ទឹងត្រែងពិតជាសម្បត្តិមរតកនៅសល់ពីការស្ថាបនាឡើងរបស់ខ្មែរយើងកាលសម័យដើម។

លោកអះអាងថា៖ប្រសាទមួយចំនួននៅលើផ្ទាំងសិលា   មានអក្សរចារឹកបញ្ជាក់ពីការស្ថាបនានៅក្នុងសម័យចេនឡា ក្នុងចន្លោះសតវត្សទី៦មកដល់ទី៨ក្រោយសម័យអង្គភ្នំ  ដូចជានៅ(ស្រុកថាឡាបរិវ៉ាត់បានសន្សល់ទុកនៅភ័ស្តុតាងបង្ហាញថាជាទីក្រុងសម័យចេនឡា ដែលមានអាយុកាលជាងមួយពាន់ឆ្នាំ ) ។ លោកបន្តថា៖  ចំណែកផ្សេងពីនេះក៍មានប្រសាទមួយចំនួនត្រូវបានបាក់បែក   ខ្លះមានការជីកក៍កាយធ្វើឱ្យបាត់រូបរាង   បណ្តាលមកពីកត្តាមនុស្សជំនាន់ក្រោយនិងកត្តាធម្មជាតិមួយចំនួន។ លោកម៉ាន់ផាន់ប្រធានក្រុមប្រឹក្សាសង្កាត់ព្រះបាទបានទទួលស្គាល់ថា៖នេះជាបញ្ហាប្រឈមដែលសំដៅធ្វើឱ្យបាត់បង់សម្បត្តិបុរាណដែលខ្មែរយើងបានកសាងឡើងមានអាយុកាលច្រើនពាន់ឆ្នាំមកនោះ។ លោកថា៖ដូចជាប្រសាទបាចុងនៅភូមិបាចុងសង្កាត់ក្រុងស្ទឹងត្រែង នេះរងនៅការបាក់បែកពី កត្តាធម្មជាតិព្រោះប្រសាទនេះនៅជាប់មាត់ទន្លេមេគង្គ ទឹកហូរច្រោះបាកដីបន្តិចម្តងៗនិងអាចធ្វើឱ្យបាត់បង់ទាំងស្រុង នៅពេលដ៍ខ្លីខាងមុខ   ព្រោះអាជ្ញាធរពាក់ពាន់មិនទាន់មានលទ្ធភាពក្នុងរៀបចំអភិក្សតាមការចង់បានទេ បាទអញ្ចឹងល្អណាស់វប្បធ៌មរបស់យើងកមានភាពរុងរឿងឡើង។

សូមបញ្ជាក់ថា៖តាមការផ្ទៀងផ្ទាត់នេះខេត្តស្ទឹងត្រែងជាខេត្ត   មួយមានវ័យចំណាស់ព្រោះនៅតាមបណ្តាស្រុកនិមួយៗសុទ្ធតែមានទីទួលប្រាសាទជាភ័ស្តុតាង  ដូចជាស្រុកថាឡាបរិវ៉ាត់មានប្រាសាទព្រះគោ-ស្រុកសៀមប៉ាងមានប្រាសាទទួលអ្នកតា-ស្រុកសៀមបូកមានប្រសាទទួលកំណប់-ស្រុកសេសានមានប្រាសាទបាដើម- និងក្រុងស្ទឹងត្រែងមានប្រាសាទបាចុង៕