ភ្នំពេញ៖ រថយន្តហុីយ៉ាន់ដាយដឹកឥដ្ឋដាច់ដៃខ្មោចរេចង្កូតឡើងឃឿនចិញ្ចើមផ្លូវជ្រុលទៅបុកដេីមចាន់គិរីតៃកុងគៀបជាប់ក្នុងកាប៊ីនរងរបួសធ្ងន់រថយន្តខូចខាតយ៉ាងដំណំព្រូរបួសស្រាល។ហេតុការណ៍នេះ បានកេីតឡេីងកាលពីវេលាម៉ោង៨ព្រឹក  ថ្ងៃ ទី ២៣ខែមករា ឆ្នាំ ២០២០ចំណុចទល់មុខវិមានឈ្នះឈ្នះតាមបណ្តោយមហាវិថីឈ្នះឈ្នះក្នុងភូមិព្រែកតារ័ត្នសង្កាត់ព្រែកតាសេក  ខណ្ឌជ្រោយ ចង្វារ រាជធានីភ្នំពេញ ។

រថយន្តខាងលេីម៉ាកហុីយ៉ាន់ដាយក្បាលពណ៌ចៀវខ្លួនពណ៌សពាក់ស្លាកលេខភ្នំពេញ3A  4737បេីកដោយតៃកុងថយន្តឈ្មោះង៉  ឃីម ភេទប្រុសអាយុ៣១ឆ្នាំ កំណេីតព្រៃវែងរងធ្ងន់បាក់ជេីងស្តាំរួមដំណេីរដោយព្រូម្នាក់របួសស្រាល។

តាមប្រភពព័ត៌មាននៅកន្លែងកេីតហេតុឲ្យដឹងថារថយន្តហុីយ៉ាន់ដាយដឹកឥដ្ឋខាងលេីបានបេីកតាមបណ្តោយមហាវិថីឈ្នះឈ្នះទិសដៅពីកេីតទៅលិចលុំមកដល់ចំណុចកេីតហេតុបានដាច់ដៃខ្មោចខាងឆ្វេងនិងដាច់ហ្វ្រាងរេចង្កូតមកស្តាំដៃឡេីងសួនចិញ្ចេីមផ្លូវបុកផ្ទប់ដេីមចាន់គិរីបណ្តាលឲ្យរថយន្តខូចខាតកំណាត់មុខគៀបតៃកុងជាប់ក្នុងកាប៊ីនរបួសធ្ងន់បាក់ជេីងនិងព្រូរថយន្តរងរបួសស្រាល។ ក្រោយពេលកេីតហេតុភ្លាមៗបានកំលាំងកងរាជអាវុធហត្ថដែលប្រចាំការនៅវិមានឈ្នះឈ្នះជួយគាស់ទាញជនរងគ្រោះចេញពីកាប៊ីនរថយន្តដេីម្បីដាក់សង្គ្រោះទៅមន្ទីពេទ្យ។

ចំណែករថយន្តដែលរងការចូចខាតត្រូវបានសមត្ថកិច្ចជំនាញវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីរងចាំម្ចាស់ចូលខ្លួនដោះស្រាយតាមនីតិវិធីជាក្រោយ៕