ភ្នំពេញៈ  បុរស ម្នាក់ ជិះ ម៉ូតូ  ដេីម្បី ទៅ ចូល  ខារ៉ាអូខេ  បន្ត  ការ សប្បាយ បន្ថែម  ទៀត  តែ មិន ទាន់ បាន សប្បាយ ផង  ក៏ត្រូវបានជនសង្ស័យ មួយ ក្រុម  ធាក់ ប្លន់ យក ម៉ូតូ  ឌ្រីមសង់ឆ្នាំ២០២០ ទៅ បាត់   ដោយ សុវត្ថិ ភាព  ។  កាលពីវេលាម៉ោង ១និង ៣០នាទី  ររំលងអធ្រាត្រ ឈាន  ចូល  ថ្ងៃសុក្រ ទី ២៤  ខែ មករា  ឆ្នាំ ២០២០   ត្រង់ចំណុចមុខមណ្ឌលសុខភាព ព្រៃវែង ជិត ប៉ុស្តិ៍នគរបាលរដ្ឋបាល  ព្រៃ វែង  ផ្លូវ ព្រៃ ស  សង្កាត់ ព្រៃ វែង  ខណ្ឌ ដង្កោ  ។

ជនរងគ្រោះ មាន ឈ្មោះ  ងុយ  សុខដា  អាយុ ៣០ឆ្នាំ     មុខរបរ  ជាង ក្រឡឹង   រស់នៅ   ភូមិ ក្រាំង ស្បូវ   ឃុំមហាសី ស្រុកគង់ពិសី ខេត្ត កំពង់ ស្ពឺ   ចំណែក ម៉ូតូ ដែល ត្រូវ ជន សង្ស័យ ធាក់ ប្លន់ យក ទៅ  ម៉ាក  ហុង ដា  ឌ្រីម  C125ស៊េរី  ឆ្នាំ ២០២០    ពាក់ ស្លាក លេខ  ភ្នំពេញ  1IB.2805 ជារបស់ ជន រងគ្រោះ   ។

ប្រភពពីជនរងគ្រោះ  បានអោយ ដឹង ថា មុន ពេល កេីតហេតុ  រូប គាត់ បានទៅ លេង ផ្ទះ បង ប្អូន នៅ ភ្នំពេញ  ក៏មាន កម្មវិធី  ហូបចុក បន្តិច បន្តួច   រួចក៏បាន  បបួល គ្នា  ទៅ ចូល  ខារ៉ាអូខេ  បន្ត សប្បាយ ទៀត  នៅ ម្ដុំ ផ្លូវ ព្រៃ ស   លុះ ដល់ ពេល  ជិះ វង្វេង  គ្នា  ដោយ រូប គាត់  ជិះ ម៉ូតូ ឌ្រីម សង់  ស៊េរី ឆ្នាំ  ២០២០  តែ ម្ដង ឯង  រហូត ដល់ ជិត ប៉ុស្តិ៍ នគរបាល ព្រៃ វែង   ក៏ស្រាប់ តែ  លេច មុខ  ជនសង្ស័យ  ចំនួន ៥នាក់  ជិះ ម៉ូតូ  ចំនួន ៣គ្រឿង  មិន ចាំ ម៉ាក  បាន មក ធ្វើ  សកម្មភាព  ធាក់ បណ្តាល ឲ្យ  រូប គាត់  ជា ជនរងគ្រោះ  ដួល ម៉ូតូ  រងរបួស  ដៃ ជើង  និង ក្បាល បន្តិច បន្តួច    ហើយ ខណៈ ដែល ឃើញ រូប គាត់ ជា ជនរងគ្រោះ ដួល  ក្រុម ជន សង្ស័យ ទាំង នោះ  ក៏បានលេីក ម៉ូតូ  របស់ គាត់ ជិះ គេខ្លួន បាត់ ស្រមោល អស់ តែ ម្ដង   ។

ប្រភព បាន បន្ត ទៀត ថា  នៅ ពេល ដែរ  ជនសង្ស័យ  ប្លន់ ម៉ូតូ យក ទៅ បាត់ ហើយ  រូប គាត់  បានរត់ ទៅ ប្តឹង សមត្ថកិច្ច  នៅ ប៉ុស្តិ៍ នគរបាល  ព្រៃ វែង  ដែល នៅ ក្បែរ កន្លែង កើត ហេតុ  តែ មិន ឃើញ មាន  សមត្ថកិច្ច ណា ម្នាក់ នោះ ទេ     ទើប រូប គាត់  បានដេីរ រហូត មកដល់  ជិត និង វត្ត  ស្លែង  ក៏បាន ជួប និង កម្លាំង សមត្ថកិច្ច  ប្រចាំ នៅ ទីនោះ  ហើយ និយាយ ពី ហេតុការណ៍ ប្រាប់   ព្រម ទាំង ទាក់ទង ទៅ  ហៅ មិត្តភ័ក្ដិ  អោយ មកដឹក ជនរងគ្រោះ  យក ទៅ  ព្យាបាល របួស នៅ  គ្លីនិក ឯកជន  ដែល នៅ ជិត នោះ   ។

ក្រោយ ពេល កេីតហេតុ  បន្ទាប់ ពី ព្យាបាល របួស ហើយ  ជនរងគ្រោះ មិន បាន ទៅ  ដាក់ពាក្យបណ្ដឹងទេ  គឺបាន អោយ មិត្ត ភ័ក្តិ  ជូនទៅ ផ្ទះ  រួច ហើយ ចាំ ព្រឹក ឡើង  បាន ទៅ ដាក់ ពាក្យ បណ្ដឹង  ប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃវែងជាក្រោយដេីម្បីអោយសមត្ថកិច្ច ជួយស្រាវជ្រាវរកជនសង្ស័យ៕