ភ្នំពេញ៖ នាពេលបច្ចុប្បន្នបងប្អូនប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវមួយចំនួនធំ នៅតែមានការយល់ច្រឡំ នៅភ្លេីងសញ្ញាចរាចរណ៍ពណ៌ ក្រហម ដែលអាជ្ញាធរជំនាញ កន្លងមក អនុញ្ញាតអោយបត់ស្ដាំបាន។

ជាក់ស្ដែងនៅរសៀលថ្ងៃទី១២ ខែកុម្ភះ ឆ្នាំ២០២០នេះ យោងតាម Page Facebook ផ្លូវការ របស់ស្នងការនគរបាល រាជធានីភ្នំពេញ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជា ស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់ការិយាល័យចរាចរណ៍ផ្លូវគោក និងអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ត្រូវអនុវត្តតាមដូចខាងក្រោម :

១. ភ្លេីងសញ្ញាចរាចរណ៍ពណ៌ ក្រហម រង្វង់មូលបែបនេះ (ដូចបង្ហាញក្នុងរូបភាព ) លោកអ្នកអាចបត់ស្តាំបានដោយប្រុងប្រយ័ត្នខ្ពស់ ក្នុងករណីមិនមានឧបសគ្គនៅខាងមុខ ។

២. ភ្លេីងសញ្ញាចរាចរណ៍ដែលមានព្រួញពណ៌ ក្រហម បែបនេះ ( ដូចបង្ហាញក្នុងរូបភាព ) លោកអ្នកមិនអាចបត់ស្តាំបានទេ ទោះក្នុងករណីមិនមានឧបសគ្គនៅខាងមុខក៏ដោយ៕

ជាចុងក្រោយអាជ្ញាធរជំនាញក៏ដូចអាជ្ញាធរពាក់ព័ន្ធ ទទូចសុំអោយបងប្អូនប្រជាពលរដ្ឋទាំងអស់ធ្វើដំណើរតាម​ដងផ្លូវ សូមចូលរួមគោរពច្បាប់ចរាចរណ៍ គំនូសចរាចរណ៍ ភ្លើងសញ្ញាចរាចរណ៍ និងជាពិសេស សូមពាក់មួកសុវត្ថិភាពអោយបានគ្រប់ៗគ្នា ជៀសវាងមានគ្រោះថ្នាក់ជាយថាហេតុ៕