សៀមរាប.ប្រជាពលរដ្ឋជាច្រេីកំពង់បន្តដំណេីរកំសាន្តជាមួយទីតាំងរូបសំណាកពេីងគំនូរដែលជាចម្លាក់ប្រវត្តិសាស្ត្រដែលមិនធ្លាប់មានត្រូវបានលិចចេញរូបភាពព្រះជាច្រេីនអង្គជាប់និងផ្ទាំងសិលាដែលប្រជាពលរដ្ឋបានដំណាលតៗគ្នានៅរឿងរ៉ាវអំពី(ពេីងគំនូរ)។

ផ្ទាំងសិលានីមួយៗបានចារឹកអក្សរនិងពេីងគំនូរ ចម្លាក់ដូចជាចម្លាក់ព្រះគណេសដៃ៨.ចម្លាក់លិង្គចម្លាក់ព្រះវិស្ណុ.ផ្ទុំចម្លាក់ព្រះឥសូរ.រូបគំនូរត្រីប្រវែងប្រមាណ១ម៉ែត្រគូរដោយក្រហមព្រៀល។ សិលាចារឹកប្រហែលចានៅសតវត្យទី១១នៃ គ.សបង្ហាញថា.ពេីងគំនូរជាទីតាំងរបស់ព្រះរាជគ្រូគឺជារបស់ព្រះមហាក្សត្រឈ្មោះថា.ព្រះសិវ:សោម:ក្នុងនោះសិលាចារឹកក៍បានបង្ហាញពីព្រះបាទជ័យវ័រ្មនទី២ក្នុងឈ្មោះ.ជាមរណនាមថាព្រះបរមេស្វរ:និងភ្នំមហេន្ទ្រ.ស្ថិតនៅភូមិត្រពាំងទឹម ឃុំតាសៀម ស្រុកស្វាយលេី ខេត្តសៀមរាប។

លោកយាយម្នាក់បានលេីកឡេីងរឿងរ៉ាវដែលគេហៅថា(ពេីងគំនូរ)រូបចម្លាក់ជាប់ទៅនិងផ្ទាំងសិលានោះគឺជារឿងហេតុដែលជំនាញស្រាវជ្រាវផ្នែកបុរាណសាស្តមិនបានបញ្ជាក់នៅលេីឯកសារនោះឡេីយ។ ជាសាច់រឿងដំណាលតៗគ្នាតែប៉ុណ្ណោះប្រហែលសតវត្យទី១១នៃគ.សកាលនោះមានស្តេចស្រុកចិនបេីកសំពៅយកកូនស្រីមកថ្វាយស្តេចស្រុខ្មែរយេីង សំពៅនោះមកដល់ត្រូវបានជួបព្យុះភ្លៀងខ្លាំងវាយបាក់សំពៅខាងកន្ទុយនៅភ្នំគូលែនក្បាលនៅខាងរូបសំណាកហៅថាកោះ(ពេីងគំនូរ)នេះតែម្តងបានធ្លាក់កូនស្រីស្តេចចិនពីនាក់ក្មួយនិងកូនបានតោងក្តាហែលមកនៅកោះពេីងគំនូរនេះជួបតាឥសី ត្រូវតាឥសីថែរក្សាអ្នកទាំងពីរហូត បញ្ជាក់ថានៅចំណុចពេីកគំនូរជាចំណុចកោះដំណាលរឿងតៗគ្នានៃបុរាណប្រវត្តិសាស្ត៕