នៅសៀលថ្ងៃទី១៧ ខែកុម្ភ: ឆ្នាំ២០២០ លោកវរសេនីយ៍ទោ សែម រតនា នាយការិយាល័យចរាចរណ៍ផ្លូវគោក បានបញ្ជាក់អោយដឹងថា ស្ត្រីម្នាក់ដែលបេីកបរម៉ូតូគ្មានស្លាកលេខ ល្មេីសគំនូសសញ្ញាចរាចរណ៍ ហេីយវាយមកលេីសមត្ថកិច្ច ពេលនេះគាត់បានទទួលសារភាពកំហុស និងធ្វេីការសុំទោសជាសាធារណ:នូវការបេីកបរល្មេីសគំនូសចរាចរណ៍ និងកំហុសរបស់គាត់ដែលបានធ្វេីមកលេីសមត្ថកិច្ច ។

មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើងបន្ទាប់ពីស្ត្រីម្នាក់បានជិះម៉ូតូមួយគ្រឿងឈប់លើសគំនូសចរាចរណ៍ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ដើម្បីផាកពិន័យតែបែរជាស្ត្រីខាងលើវាយសមត្ថកិច្ចបណ្ដាលឲ្យរងរបួសស្រាល។ ហេតុការណ៍​មួយនេះបានបង្កឲ្យមានការភ្ញាក់ផ្អេីលជាខ្លាំងកាលពីវេលាម៉ោង​ ២និង១០នាទីរសៀល​ ថ្ងៃទី១៧​ ខែកុម្ភៈ​ ឆ្នាំ​២០២០​ ដែលស្ថិតនៅចំណុចស្តុបដេអិន​ ក្នុងសង្កាត់ផ្សារដេប៉ូ៣​ ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​។

យោងតាមប្រភពព័ត៌មានពីស្ត្រីដែលជាអ្នកបោះសំអាតផ្លូវដែលនៅកន្លែងទីតាំងកើតហេតុបានប្រាប់ដឹងថា​ មុនពេលកើតហេតុ​ គេបានឃើញស្ត្រីម្នាក់ជិះម៉ូតូ​ មួយគ្រឿង​ ម៉ាក​ Click ពណ៌ស​ មិនមានស្លាកលេខ​ បានជិះឈប់នៅលើគំនូសស្លាកសញ្ញាចរាចរណ៍ថ្មើរជើងរបស់អ្នកឆ្លងកាត់ផ្លូវ​ ខណៈពេលនោះ​ ស្រាប់តែសមត្ថកិច្ចជំនាញចរាចរណ៍ដែលឈរជេីងនៅគោលដៅទីនោះ​ បានហៅ​ ស្ត្រីខាងលេី​ ដើម្បីធ្វើការផាកពិន័យ​ ក៏មានការឈ្លោះប្រកែកគ្នា​ជាខ្លាំង​ រួចមក​ ស្ត្រីខាងលេីបានដកទូរស័ព្ទមកថតសមត្ថកិច្ច​ ភ្លាមៗនោះ​ សមត្ថកិច្ចក៏បានដកទូរស័ព្ទមកថតស្ត្រីខាងលេីវិញផងដែរ។

ខណៈពេលនោះ​ ស្រាប់តែស្ត្រីខាងលេីបានប្រតាយប្រតប់ជាមួយសមត្ថកិច្ច​ ដេីម្បីយកទូរស័ព្ទដែលសមត្ថកិច្ចថតគាត់​នោះ។បច្ចុប្បន្នស្ត្រីខាងលេី​ និងម៉ូតូ​ ត្រូវបានសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍ជេីងគោក​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បញ្ជូនទៅកាន់ទីស្នាក់ការចរាចរណ៍ជេីងគោក​ នៅខាងក្រោយព្រះបរមរាជវាំង​ ដេីម្បីធ្វេីការផាកពិន័យតាមផ្លូវច្បាប់។ ចំពោះករណីដែលវាយសមត្ថកិច្ចនោះ​ គឺមិនមានការបឹ្តងនោះឡេីយ៕