ភ្នំពេញ ៖ ប្រជាពលរដ្ឋជាង២០០គ្រួសារដែលរងគ្រោះទិញដីមានតែឯកសារអត់ដីអូសបន្លាយជាង១០ឆ្នាំនៅតែគ្មានដំណោះស្រាយ។លើកគ្នាមកតវ៉ានៅលើដីរបស់ក្រុមហ៊ុនជេមខេម មានលោក ប៊ុណ្ណច័ន្ឌគ្រឹះស្នា ជាអគ្គនាយកទិញលក់អចលនទ្រព្យ តែល្អមើលតែឈ្មោះ ល្អមើលតែក្រុមហ៊ុន ធាតុពិតបោកប្រាស់ ប្រជាពលរដ្ឋរាប់ពាន់នាក់ ដែលបាញ់បោក ក្រុមហ៊ុនមួយនេះ ដោយសារក្រុមហ៊ុន បង្កើតល្បិច បើកគម្រោងមួយ លក់ដីឡូត៍  ដែលមានទីតាំងនៅភូមិគោករមៀត ឃុំកណ្ដោក ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល មានតែឯកសារ ទទួលស្គាល់ ភូមិ ឃុំ ស្រុក តែគ្មានដីជូនអតិថិជន ។

ប្រជាពលរដ្ឋលើកឡើងថា ក្រុមហ៊ុន ជេមខេម លក់ដីពុះឡូតិ៍ ដោយមានលោកប៊ុន ច័ន្ធគ្រឹះស្នា អាយុ ៤៦ឆ្នាំ កាន់អត្តសញ្ញាណប័ណ្ណលេខ 020721575 មានទីលំនៅផ្ទះលេខ ១៤អឺសេរ៉ូ ផ្លូវ១៩៩ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន  ។ផ្ទុយទៅវិញ ក្រុមហ៊ុនបានទទួលលុយគ្រប់ចំនួនហើយវេចយកទៅបាត់ ធ្វើឲ្យប្រជាពលរដ្ឋស្លូតត្រង់ ចាញ់បោកអស់លុយសរុបជិត១លានម៉ឺនដុល្លារ ដល់អតិថិជនត្រូវការសាងសង់លំនៅដ្ឋាន ទើបបែកធ្លាយរឿង ក្លាយជាដីរបស់ក្រុមហ៊ុនគេផ្សេងទាំងស្រុង ។

កើតជារឿងប្តឹងតវ៉ា តាំងពីថ្នាក់ភូមិ ឃុំ ស្រុក រហូតដល់ខេត្ត ច្រើនលើច្រើនសារហើយ នៅតែគ្មានដំណោះស្រាយ រហូតមកដល់ព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ នេះអតិថិជន ប្រជាពលរដ្ឋ ប្រមាណជាង២០០គ្រួសារផ្ទះការតវ៉ាជាថ្មីទៀតហើយ នៅលើដីជេមខេម  ក្នុងស្រុកកណ្តាលស្ទឹង ។

តាមប្រជាពលរដ្ឋបានឲ្យដឹងថា ការតវ៉ាទាមទារ ជាដី ជាលុយ អូសបន្លាយជាង១០ឆ្នាំមកហើយ នៅតែគ្មានចំណាត់ការដោះស្រាយ ជួយអន្តរាគមន៍ពីអាជ្ញាធរពាក់ព័ន្ធ។ក្រោយពីចាញ់បោក លោក ប៊ុណ្ណចន្ទ គ្រីស្នា អគ្គនាយក ក្រុមហ៊ុនជេមខេម ម្នាក់ៗអស់រាប់ពាន់រាប់ម៉ឺនដុល្លា រហូតមកដល់ពេលនេះ ពាក្យបណ្តឹង រាប់ភ្លេច ដាក់ទៅអាជ្ញាធរ ស្រុក ខេត្ត នៅតែ គ្មានដំណោះស្រាយ ។ប្រជាពលរដ្ឋសំណូមពរផងដែរដល់ សម្ដេចតេជោ ហ៊ុន សែន និងលោកជំទាវ រួមទាំងអាជ្ញាធរ សមត្ថកិច្ច ពាក់ព័ន្ធមេត្តាជួយរកយុត្តិធម៌ ជូនពួកគាត់ផង ហើយពួកគាត់នៅតែតវ៉ា ទាមទារ ព្រោះជាលុយ ទ្រព្យសម្បត្តិរបស់គាត់ ជាញើសឈាមរកបានមកដោយកម្លាំង៕