កោះកុង÷ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណ:អភិបាល ខេត្តកោះកុង បានអញ្ជើញចូល រួមទស្សនាពិធីសម្ដែងសិល្ប: រឿងអភិក្រមទាំង៥ នាព្រឹកថ្ងៃ ទី២៥ ខែកុម្ភ: ឆ្នាំ២០២០ នៅក្នុងមហោស្រពខេត្ត ដើម្បីត្រៀមទៅប្រឡក្នុងពិធីទិវាអបអរសាទរ វប្បធម៌ជាតិ ៣មិនា ទូរទាំងប្រ ទេស នៅរាជធានីភ្នំពេញ ។

ក្នុងពិធីនោះដែរ លោកជំទាវអភិបាលខេត្ត បានថ្លែងថា ខ្ញុំសូមចូលរួមអបអរសាទរចំពោះថ្នាក់ដឹកនាំ និងប្អូនៗទាំងអស់ ដែលបានខិតខំយកចិត្តទុកដាក់ ក្នុងការបង្ហាត់បង្រៀន និងរៀន សូត្រ រហូតបានឈានដល់ការសម្តែងដ៏ល្អនាពេលនេះ សូមអោយអ្នកពាក់ព័ន្ធ និងប្អូនៗទាំងអស់ បន្តខិតខំបន្ថែមទៀត សម្រាប់ចូលរួមប្រលងនាពេលខាងមុខ ហើយខ្ញុំសង្ឃឹមថាខេត្ត កោះកុងរបស់យើង នឹងទទួលបានលទ្ធផលល្អ ។

លោកជំទាវបានថ្លែងបញ្ជាក់ថា ពិតមែនតែប្អូនៗ មានកតព្វកិច្ច រៀនសូត្រ តែប្អូនៗបានឆ្លៀតឱ កាស ដើម្បីគាំទ្រវប្បធម៌ជាតិរបស់យើង ហើយការសម្ដែងរបស់ប្អូនៗ ក្នុងនៃជាការអប់រំប្រជាពលរដ្ឋយើង ។នេះជាអភិក្រមទាំង ៥ ដើម្បីជំរុញ អភិវឌ្ឍន៍ប្រទេសជាតិយើងទៅមុខ សម្រាប់កាត់បន្ថោយនូវទម្នាស់ និងសម្រាប់ជនឈ្លាតឱកាស កេងប្រវ័ញ្ចអ្វីដែលជាធនធានធម្មជាតិ និងការប្រព្រឹត្តខុសច្បាប់ផ្សេងៗ រួចនៅក្នុងអត្ថន័យ ដែលប្អូនៗបានសំដែងនាពេលនេះមានសារៈ សំខាន់ ៕

សូមបញ្ជាក់ថា សិល្បៈយុវជនល្ខោនបាសាក់ រឿងអភិក្រមទាំង ៥ របស់សម្ដេចតេជោ ហ៊ុន សែន ដែលត្រៀមប្រ ឡងខាងមុខនេះ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកោះកុង បានជ្រើសរើសសិស្សមកពីវិទ្យាល័យកោះកុង នឹងវិទ្យាល័យប៉ាក់ខ្លង មកវិកហាត់រយះពេល៣ខែ ដើម្បីត្រៀមប្រឡងក្នុងពិធីអបអរ សា ទរទិវា៣មីនា ហើយក៏ដើម្បីជាការបំផុស យុវជនយើងដែលជាទំពាំងស្នងឬស្សីផងដែរ ៕