ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បង្ហាញមុខជនសង្ស័យ៦នាក់ជាសាធារណៈដែល ជាប់ពាក់ព័ន្ធនឹងបទល្មើស២ផ្សេងគ្នា ដោយករណី គ្រឿងញៀន និង ករណី ឃាតកម្ម  បញ្ជូនទៅកាន់សាលា ដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមនីតិវិធី ។

សមត្ថកិច្ចបានបញ្ជាក់ថា ករណីទី១ កម្លាំងចម្រុះនៃអធិការខណ្ឌដង្កោឃាត់ខ្លួនជនសង្ស័យ ៥នាក់ពាក់ព័ន្ធករណីគ្រឿង ញៀន នឹងដកហូតថ្នាំញៀនមួយចំនួនដោយប្រតិ បត្តិការនេះកើតឡើងកាលពីវេលាម៉ោង១២ និង៤០នាទី  ថ្ងៃទី២៤ ខែ កុម្ភះ ឆ្នាំ២០២០ ត្រង់ចំណុចមាត់បឹងជើងឯក  ស្ថិតនៅ ភូមិរលួស សង្កាត់ជើងឯ ខណ្ឌដង្កោ ។

ក្នុងករណីទី២ កម្លាំងនៃអធិការដ្ឋានគរបាលខណ្ឌដង្កោបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ដែលពាក់ព័ន្ធនឹងអំពី ឃាតកម្ម (ប្រើកាំបិតផ្គាក់កាប់) កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង២០និង៤០នាទី ត្រង់ចំណុចមុខផ្ទះគ្មានលេខ ផ្លូវបេតុង ស្ថិតនៅភូមិក្រពើទ្រោម សង្កាត់រលួស ខណ្ឌដង្កោ ។

សមត្ថកិច្ចបានបន្ដទៀតថា ជនសង្ស័យទាំង ៥នាក់ដែលឃាត់ខ្លួនពាក់ព័ន្ធករណីគ្រឿងញៀនរួមមានៈ

ទី១-ឈ្មោះ សយ សារិទ្ធ ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅមាត់បឹង   ស្ថិតនៅ ភូមិរលួស សង្កាត់ជើងឯ ខណ្ឌដង្កោ។

ទី២-ឈ្មោះ សួង សុជាតិ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិជើងឯក សង្កាត់ជើង ខណ្ឌដង្កោ ។

ទី៣-ឈ្មោះ សំអាង ផាន់ណា ភេទប្រុ ស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិស្រុកចេក សង្កាត់ជើង ខណ្ឌដង្កោ ។

ទី៤-ឈ្មោះ ម៉ៅ សុជាតិ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មករផលិតទឹកបរិសុទ្ធ មានទីលំនៅភូមិជើងឯក សង្កាត់ជើង ខណ្ឌដង្កោ ។

ទី៥-ឈ្មោះ សន សាវីន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ ។

ចំណែកជនសង្ស័ម្នាក់ដែលពាក់ព័ន្ធករណី ឃាតកម្ម មានឈ្មោះ សេង ស៊ុនហី ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរនៅផ្ទះ ទីលំនៅភូមិក្រពើទ្រោម សង្កាត់រលួស ខណ្ឌដង្កោ ។

បច្ចប្បន្នជនសង្ស័យទាំង៦នាក់ រួមទាំងវត្ថុតាងត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌ ដង្កោ បញ្ជូនទៅតុលាការ ដើម្បីផ្តន្ទាទោសតាមផ្លូវនីតិវិធីច្បាប់ ៕