កំពង់ចាម : បេីក កិច្ចប្រជុំបូក សរុប លទ្ធផល  ការងារ ឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ និងសមាគមអតីតយុទ្ធជនកម្ពុជា  ក្រោម អធិបតីភាព ឯកឧត្តមនាយឧត្តមសេនីយ៍គន់ គីម ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស ជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រង គ្រោះ មហន្តរាយ  និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា និង ឯកឧត្ដម  អ៊ុន  ចាន់ដា  អភិបាលខេត្តកំពង់ចាម  និង ជា ប្រធាន គណៈកម្មាធិការ គ្រប់គ្រង គ្រោះ មហន្តរាយ ខេត្តនៅ សាលប្រជុំ សាលា ខេត្ត កំពង់ចាម ព្រមទាំងមន្ទីពាក់ព័ន្ទជាច្រើន ។

ក្នុងឱកាសនោះឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម បានថ្លែងការកោតសរសើរ ចំពោះ មន្ត្រី កពាក់ព័ន្ធទាំងអស់ដែលបានខិតខំ ធ្វេី ការ ដោះស្រាយ បញ្ហា ចំពោះ មុខ  ព្រមទាំង បាន ធ្វេី ការ ណែនាំ ដល់ មន្ត្រី ពាក់ព័ន្ធ ត្រូវ រួម សហការ គ្នា  អន្តរាគមន៍ជួយសង្គ្រោះដល់ប្រជា ពលរដ្ឋ  ដែល រងផលប៉ះពាល់ដោយគ្រោះ ធម្មជាតិ  ខ្យល់ កន្ត្រាក់  អគ្គិភ័យ និងឧបទ្ទវហេតុផ្សេង ៗ ឲ្យ ទាន់ពេលវេលា  ហើយ ត្រូវ យក បទពិសោធន៍ នាពេល កន្លង មក  ដេីម្បី លេីក ទិសដៅ ឆ្នាំ ២០២០នេះ ផងដែរ ។ ជា ពិសេស មិន ត្រូវបំភ្លេច ពីគុណ បំណាច់ របស់ អតីត យុទ្ធជន  ដែល មាន ស្នាដៃ បម្រើ ជាតិ នោះ ឡេីយ  ។

ក្នុងនោះបេីតាម របាយការណ៍ របស់ ឯកឧត្តម  អ៊ុន  ចាន់ដា  ប្រធាន គណៈកម្មាធិការ គ្រប់គ្រង គ្រោះ មហន្តរាយ ខេត្ត  បាន ឲ្យដឹងថា  នៅក្នុងភូមិសាស្ត្រ ខេត្តកំពង់ចាម  ក្នុងឆ្នាំ២០១៩កន្លងទៅ  មានករណី គ្រោះអគ្គីភ័យ  មានចំនួន៣៦ បណ្តាលឲ្យឆេះផ្ទះ៥៥ខ្នង ឆេះឡូចំហុយថ្នាំជក់០១កន្លែង  កុដិលោក០១ខ្នង  និងអគាររោងចក្រ០១ខ្នង ។ ករណី ខ្យល់ កន្ត្រាក់  មានចំនួន២៤ករណី  បណ្តាលឲ្យរលំផ្ទះ ចំនួន ៤៥ខ្នង  របើកដំបូលផ្ទះ៤២១ខ្នង  របើកដំបូលព្រះវិហារ  កុដិ  សាលាឆាន់០៧ខ្នង  របើកដំបូលអគារសិក្សា១៥ខ្នង  និងរបួសមនុស្សចំនួន០៣នាក់។ ករណី រន្ទះបាញ់មានចំនួន០៩ករណី  បណ្តាលឲ្យស្លាប់ មនុស្ស ០៤នាក់  របួស១០នាក់  ងាប់គោ០៣ក្បាល  បាញ់សសរផ្ទះ០២ខ្នង  និងដំបូលអគារសិក្សា០១ខ្នង ។ ករណី បាក់ស្រុត ច្រាំងទន្លេ  មានចំនួន០៧ករណី  ប្រវែង១៩,៦៥២ម៉ែត្រ  ទទឹងចាប់ពី៥ ទៅ៣០ម៉ែត្រ  ក្នុងនោះ ខូចផ្លូវលេខ២២៣ ប្រវែង៣០០ ម៉ែត្រ  ស្រុតខឿនការពារច្រាំងទន្លេប្រវែង៥០ម៉ែត្រ  និងផ្ទះចំនួន៧៧ខ្នង ត្រូវបាន រុះរើ ។ ដោយឡែក អំពីស្ថានភាពកម្ពស់ទឹកទន្លេ មេគង្គ ក្នុងឆ្នាំ ២០១៩  ខេត្តកំពង់ចាម ទទួលរងផលប៉ះពាល់ ចំនួន០៩ក្រុង-ស្រុក  ស្មើនឹង៤៧ឃុំ-សង្កាត់  បណ្តាលឲ្យ ប៉ះពាល់  ២៧,៨៣៣គ្រួសារ  ស្លាប់ មនុស្ស ចំនួន១០នាក់  លិចផ្ទះចំនួន ២២,១៣៤ខ្នង  សាលារៀន៦៨កន្លែង វត្តចំនួន៥៨កន្លែង វិហារ ឥស្លាម ០៧ន្លែង និង មណ្ឌលសុខភាព០៥ កន្លែង  ជម្លៀសប្រជាពលរដ្ឋចំនួន៤,១៧៨គ្រួសារ  និងសត្វ គោចំនួន៩,៥២០ក្បាល  ទៅកាន់ទួលសុវត្ថិភាព  ផង ដែរ ៕