កោះកុង÷ នៅថ្ងៃទី២៥ ខែកុម្ភៈឆ្នាំ២០២០ នេះ តំណាងប្រជា ពលរដ្ឋចំនួន ១៦ នាក់ ក្នុងចំ ណោមប្រជាពលរដ្ឋជាងមួយរយគ្រួសារ ដែលមកពីឃុំចំនួន ៤ ស្ថិតក្នុងស្រុកចំនួន ២ រួមមាន÷ ឃុំតានូន ឋិតក្នុងស្រុកបុទុមសាគរ  ឃុំព្រែកខ្សាច់ ឃុំភ្ញីមាស និងឃុំកោះ ស្ដេច ឋិតក្នុងស្រុកគីរីសាគរ បានឡើងមកសាលាខេត្តកោះកុង តាមការណាត់របស់រដ្ឋបាលខេត្តកោះកុង  ដើម្បីឱ្យលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត ជួយរកដំណោះស្រាយក្នុងការវិវាទដីធ្លីជាមួយក្រុមហ៊ុនញូញៀនUnion Deveiopment Group Co.,lrd អស់រយៈពេលជាង ១០ ឆ្នាំកន្លងមកនេះ  ។

ក្នុងកិច្ចជួបរកដំណោះស្រាយតំណាងប្រជាពលរដ្ឋក្នុងឃុំតានូន ក្នុងស្រុកបូទុមសាគរ បានស្នើសុំឲ្យលោកជំទាវ ជួយរកដំណោះស្រាយជូនពួក គាត់ ដែលក្រុមហ៊ុន បានសន្យាផ្ដល់សំណងដល់ពួកគាត់ រួមទាំងពួកគាត់មានឯកសារ បានបញ្ជាក់ពីអាជ្ញាធរនិងក្រុមហ៊ុនទៀតផង ប៉ុន្តែរហូតមកទល់និងពេលនេះ ក្រុមហ៊ុនមិនបានសងសំណងជាទឹកប្រាក់ជូនដល់ពួក គាត់នោះទេ ថែមទាំងមិនគោរពទៅតាមកិច្ចសន្យានោះឡើយ ដោយពួកគាត់ ខ្លះបានសំណងពីក្រុមហ៊ុនមិនគ្រប់ចំនួន ខ្លះទៀតមិនទាន់បានសំណងទាល់តែ សោះ ដូចនេះហើយទើបពួកគាត់នាំគ្នាតវ៉ារហូតមកដើម្បីឱ្យលោក ជំទាវ ជួយរកដំណោះស្រាយជូនពួកគាត់ ។

ចំណែកតំណាងប្រជាពលរដ្ឋ នៅឃុំព្រែកខ្សាច់ ស្ថិតក្នុងស្រុកគីរីសាគរ បានលើកឡើងដោយស្នើសុំឱ្យគូរភាគ្គីខាងក្រុមហ៊ុន union Development  Group Co.,ltd មកដោះស្រាយជាមួយប្រពលរដ្ឋ ដើម្បីរកភាពបញ្ចប់ ហើយនៅក្នុងលក្ខខណ្ឌណាមួយ ដែលពួកគាត់មិនអាចទទួលយកបាន ពួកគាត់ស្នើរសុំឱលោកជំទាវ ក៏ដូចជាថ្នាក់ដឹក នាំក្រសួងពាក់ព័ន្ធទាំងអស់ មេត្តាជួយកាត់ឆ្វៀលដីរបស់ប្រជា ពលរដ្ឋពួកគាត់ នៅក្នុងឃុំព្រែក ខ្សាច់ ចេញពីក្រុមហ៊ុន ជូនដល់ពួកគាត់វិញ ។តំណាងជាច្រើននាក់ទៀត បានលើកដោយស្នើសុំស្រដៀងៗគ្នាថា ពួកគាត់រស់នៅលើទឹកដីឃុំព្រែក ខ្សាច់នេះតាំងពីអត់មានផ្លូវមកម្លេះ រហូតដល់មានផ្លូវ មានសាលារៀន មានវត្តអារាម  ដូចនេះពួកគាត់មិនចេញទៅរស់នៅទីកន្លែងផ្សេងៗក្រៅពីទីកន្លែងរបស់គាត់រស់នៅសព្វថ្ងៃនេះទេ ដូចនេះពួកគាត់សុំរស់នៅលើទីតាំងដដែល ។

តំណាងប្រជាពលរដ្ឋ បានលើក ឡើង និងស្នើរសុំនៅក្នុងកិច្ចជួបរកដំណោះស្រាយនោះដែរ លោក ជំទាវអភិបាលខេត្ត បានថ្លែងថា ក្នុងនាមរដ្ឋបាល យល់ឃើញថាចង់ឱ្យបងប្អូនប្រជាពរដ្ឋរស់នៅក្នុងភាពល្អប្រសើរជាមុន មករស់នៅធ្វើការកន្លែងមានសុវត្ថិភាព មិនចង់ឱ្យបងប្អូនរស់នៅកន្លែងដោយពុំមានសុវត្ថិភាព រស់នៅក្នុងជីវិតប្រ ថុយប្រថាន រស់នៅប្រកបមុខរបរក្នុងភាពគ្រោះថ្នាក់នោះទេ ។ ហើយបើបងប្អូនមិនព្រមប្តូរទីតាំង  ខ្ញុំនឹងយកពាក្យបងប្អូនទាំងនេះទៅលើកឡើងក្នុងកិច្ចប្រជុំអន្តរក្រសួងនៅថ្ងៃទី ២៧ នេះ ។ ហើយក្នុងនាមរដ្ឋបាលខេត្ត បានយកចិត្តទុកដាក់យ៉ាងខ្លាំង មិនចង់អោយមានការថ្លោះធ្លោយនោះដែរ នាំឱ្យបងប្អូនប្រជាពលរដ្ឋយើងមានការអាក់អន់ចិត្ត ហើយក៏មិនចង់ឱ្យបងប្អូនយើងឡើងមកស្រែកតវ៉ាបែបនេះដែរ ។ រីឯចំពោះបងប្អូនប្រជាពល រដ្ឋរស់នៅក្នុងឃុំតានូន ខ្ញុំនឹងចុះទៅសិក្សាជួបបងប្អូនផ្ទាល់ ។ លោកសុខ សុទ្ធី អភិបាលរងខេត្ត ទទួលបន្ទប់ដោះស្រាយវិវាទដីធ្លី បានថ្លែងក្នុងកិច្ចជួបរកដំណោះ ស្រាយនោះដែរថា ចំណែកបងប្អូនប្រជាពលរដ្ឋដែលមានទំនាស់ជា មួយក្រុមហ៊ុន SCZ នោះ លោកបានបញ្ជូនឯកសារទៅដល់ដៃក្រុមហ៊ុនហើយ  ហើយរដ្ឋបាលខេត្តមានតួនាទីត្រឹមតែសម្របសម្រួលតែប៉ុណ្ណោះ  តែដោះស្រាយយ៉ាង ណានោះនៅលើក្រុមហ៊ុននោះទេ ដូចនេះ ប្រជាពលរដ្ឋនិងក្រុមហ៊ុនជជែកគ្នាទៅ ៕