(ភ្នំពេញ) ៖ អគ្គីភ័យបានលេបត្របាក់ឃ្លាំងស្តុកអំបោះរបស់ក្រុមហ៊ុន  XINLONGTAL (Cambodia) INDUSTRIAL CO,LTD (ផលិត អំបោះ) យ៉ាងសន្ធោសន្ធៅបង្កអោយមានការភ្ញាក់ផ្អើលកើតឡើង។ កាលវេម៉ោង១២នឹង៥នាទីថ្ងៃទី២៦ខែកុម្ភ:ឆ្នាំ២០២០ស្ថិតនៅភូមិពាម សង្កាត់ព្រៃស  ខណ្ឌដង្កោ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់អោយដឹងថា មុនពេលមានករណីគ្រោះអគ្គីភ័យនេះកើតឡើងគេឮសូរសម្លេងផ្ទុះយ៉ាងខ្លាំងរួចក៏បង្កជាអគ្គីភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ រហូតរាលដាលដល់នៅក្នុងឃ្លាបតែម្ដង ។

សមត្ថកិច្ចបានឲ្យដឹងថា ឈ្ឈ្មោះម្ចាស់ឃ្លាំងមានឈ្មោះ     អ៉ឹង  ប៊ុនប៉េង  អាយុ  ៥៥ឆ្នាំ  មុខរបរម្ចាស់ឃាំង  សញ្ជាតិ ខ្មែរ   បានជួលឃ្លាំង អោយទៅជន ជជាតិចិនមាន ឈ្មោះ  LIN XIAN MIAN     កាន់លិខតឆ្លងដែនលេខ  P CHN EE ៦៧១៦៣៣០។

សមត្ថកិច្ចបានបន្ដថា បានសន្និដ្ឋានថាមូលហេតុ នៃផ្ដើមអគ្គីភ័យនេះឡើង គឺបណ្ដាលមកពីផ្ទុះសេខ្សែភ្លេីង រួចឆាប់ឆេះរសលដាលមកលេីសំឡី សម្រាប់ផលិតអំបោះបណ្តាលឲ្យឆាបឆេះរាលដាលតែម្ដង ។

សមត្ថកិច្ចបានបញ្ជាក់ថា ទំហំ នៃការខូច ខាតឃ្លាំង ១៦គុណ៦០ ឆ្អឹងដែកប្រក់ស័ង្កសីទាំងស្រុង រថយន្ដពន្លត់អគ្គីភ័យជាច្រើនគ្រឿងចេញជួយអន្ដរាគមន៍បាញ់ពន្លត់អគ្គីភ័យនេះ ៕