សៀមរាប.សកម្មភាពស្ងប់ស្ងាត់មួយរយ:កន្លងមកនេះ.នៅផ្សារដេីមក្រឡាញ់ត្រូវបានប្រជាពលរដ្ឋរាយការណ៍មក ថា ផ្លូវបេតុងមួយខ្សែដែលអាជីវករកំពង់ដាក់តាំងលក់នៅលេីចញ្ចេីមផ្លូវយ៉ាងអនាធិបតេយ្យនោះក៍ព្រោះតែម្ចាស់ផ្ទះ និងផ្ទះល្វែងមួយចំនួន បានជួលទៅឲ្យក្រុមអាជីវករលក់ មួយកញ្ច្រែងតំលៃ(៨០០០៛)ក្នុងនោះដីទំនេ និងផ្ទះក៍ជារបស់មន្ត្រីផងដែរ ជាប់និងផ្លូវបេតុងនោះដូច្នេះការគ្រប់គ្រងដេីម្បីរំដោះផ្លូវបេតុងមួយខ្សែឲ្យរួចផុតពីការកកស្ទះនិងលក់ដូរយ៉ាងអនាធិបតេយ្យ ក៍មិនងាយស្រួលនោះឡេីយ យ៉ាងណាមិញក្រុមអាជីវក៍ម្នាក់បានបង្ហេីបឲ្យដឹងថា មួយកញ្ច្រែងសម្រាប់គាត់លក់នៅមុខផ្ទះគេនេះ គិតមួយថ្ងៃតំលៃ(៨០០០៛)ថ្លៃភាសុីផ្សេងៗនៅលេីម្ចាស់ផ្ទះ។

លោកឆឹង សុភា អធិការរងក្រុងទទួលផែនសណ្តាប់ធ្នាប់បានឲ្យដឹងតាមទូរស័ព្ទថា លោកកំពង់តែគិតគូរនិងបានស្នេីរកម្លាំងទៅលោកអភិបាលក្រុងផងដែរសម្រាប់ការ រៀបចំសណ្តាប់ធ្នាប់ឲ្យបានល្អប្រសេីរឡេីងវិញ។លោកសុខ តុញប្រធានផ្សារសម្តេចតេជោដេីមក្រឡាញ់ពាក់ព័ន្ធករណីខាងលេី លោកបានបដិសេធមិនបញ្ជានាក់ណាម្នាក់ឲ្យទៅយកលុយពីអាជីវករនោះទេព្រោះទីនោះមិនជាកន្លែងគ្រប់គ្រងរបស់លោក ផ្លូវបេតុងមួយខ្សែវាស្ថិតនៅចំងាយបរិវេណផ្សារ. ពីរផ្លូវឯណោះ វាជាមូលដ្ឋានរបស់ចៅសង្កាត់គោកចក និងសណ្តាប់ក្រុងតែប៉ុណ្ណោះ។

លោកនួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាបបានឲ្យដឹងថា ពាក់ព័ន្ធករណីផ្លូវបេតុងដែលក្រុមអាជីករលក់យ៉ាងអនាធិប តេយ្យ ត្រូវបានលោកបញ្ជាក់ថា ក្នុងផ្សារក៍អាជីវករ ក្រៅផ្សារក៍អាជីវករ ប្រជាពលរដ្ឋទាំងអស់ ទៀតសោធន៍នាក់លក់នៅចញ្ចេីមផ្លូវបេតុងសុទ្ធតែអាជីករក្នុងផ្សារ គឺពួកគាត់រកដេីម្បីរស់កាលដេីមដំបូងបានប្រេីវិធានការក្តៅម្តង ហេីយទទួលបានសំណេីរពីដងដែរ ក្នុងនោះឲ្យពួកគាត់ចូលទៅលក់ក្នុងផ្សារ ក្រោយមកអ្នកលក់បន្លែសាច់លក់អត់ដាច់ ក៍នាំគ្នារត់ទៅលក់ចំណុចទីតាំងខាងលេី ចុងក្រោយនេះត្រូវបានរៀបចំឲ្យមានអ្នកតំណាងនិមួយៗដូចជាក្រុមលក់បន្លែ. សាច់ជ្រូក .ត្រី .សំលៀកបំពាក់។ដេីម្បីឲ្យពួកគាត់ចូលមកលក់នៅក្នុងផ្សារវិញ។

តាមពិតត្រូវតែរៀបចំសណ្តាប់ធ្នាប់.ហេីយការរៀបចំនោះត្រូវបានអាជីវករមួយចំនួនគាត់តាម.អាជីវករមួយចំនួនមិនតាម។ជាមួយគ្នានេះការរៀបចំរបស់អជ្ញាធរក្រុងមិនបានបញ្ចាក់ថាការរៀបចំសណ្តាប់ធ្នាប់បញ្ជៀសផ្លូវបេតុងមួយខ្សែដេីម្បីកុំឲ្យមានការកកស្ទះនិងរញ៉េរញ៉ៃនោះពេលណាទេ តែសុំឲ្យអ្នកព័ត៌មានជួយបញ្ចុះបញ្ចូលពួកគាត់ឲ្យឡេីទៅលក់នៅខាងលេីវិញ។តាមប្រភពបានខ្សឹបប្រាប់ថាមុនគេរៀបចំសណ្តាប់ធ្នាប់ ដីទំនេគេរៀបផ្ញេីរម៉ូតូ ម្ចាស់ផ្ទះមួយចំនួនសប្បាយជួលឲ្យអាជីវករលក់.ទីតាំងផ្លូវបេតុងអនាធិបតេយ្យខាងលេីក៍ជារបស់មន្ត្រីខ្លះផងដែរ ដូច្នេះអ្វីជាប្រយោជន៍ ដូចពិបាករៀបចំតិចហេីយ៕