ខេត្តកំពត ÷បុរសមេការជាងការដ្ឋានសំណង់អាគារសណ្ឋាគារកំពតថ្មីក្រុងកំពត បានរអិលជើងធ្លាក់ពីលើអាគារកំពស់៨ជាន់ស្លាប់យ៉ាងអណោចអធ័ម ហេតុការណ៍ភ្ញាក់ផ្អើលខាងលើ បានកើតឡើងកាលពីវេលាម៉ោង៧និង៤៥ នាទីព្រឹកថ្ងៃទី២៧ ខែកុម្ភះឆ្នាំ២០២០ នៅចំណុចជិតរង្វង់មូលកីឡាហែលទឹក ដែលស្ថិតនៅក្នុងភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត ។

ប្រភពនៅកន្លែងកើតហេតុបានអោយថា បុរសម្នាក់ដែលគេស្គាល់ថាជាមេការ បានរអិលជើងធ្លាក់ពីលើអាគារ៨ ជាន់នោះ មុនកើតហេតុគេឃើញរូបគាត់ បានឡើងលើកំបូលអាគារជានលើ ប៉ូមទឹកលាងអាងហែលទឹក បន្ទាប់ មកជនរងគ្រោះបានដើរលើបង្កាន់ដៃច្រត់ខុសបង្គោល ហើយក៏រលិកជើងធ្លាក់មកដីស្លាប់យ៉ាងអាណោចអាធម។ ក្រោយកើតហតុកម្លាំងសមត្ថកិច្ចការិយាល័យជំនាញបច្ចេកទេសនៃស្នងការដ្ឋាននគរបាលខេត្តកំពត បានចុះទៅដល់កន្លែងកើតហេតុត្រួតពិនិត្យ និងធ្វើកោសលវិច្ច័យលើខ្លួនសាកសព សមត្ថកិច្ចបានសន្និដ្ឋានថា: នៅមុនពេលកើតហេតុជនរងគ្រោះបានដោះខោអាវវែងចេញនៅតែខោលីអូនិងអាវខ្លី ហើយយកថ្នាំង(ក្ល័រ ) ទៅលៀងសំអាតទឹកក្នុងអាង ដោយសារតែអាងទឹកនេះមិនទាន់ដាក់បង្កាន់ដៃ ហើយដើរក្បែរមាត់អាងដែលគ្មានបង្កាន់ ដៃក៏រអិលជើងធ្លាក់មកដីតែម្តង។ រីឯពិនិត្យលើខ្លួនប្រាណសាកសពជនរងគ្រោះមានរបួសបែកក្បាលនិងបាក់ស្មងជើងទាំងសងខាង ពេលធ្លាក់មកពីលើអាគារបានទាក់ដាច់ខ្សែភ្លើងនៅក្បែរសណ្ឋាគារផងដែរ។

សមត្ថកិច្ចជំនាញបានបញ្ជាក់អោយដឹងថា:ជនរងគ្រោះខាងលើ គឺជាមេការជាងមើលការខុសត្រូវសំណង់ការដ្ឋាន អាគារសណ្ឋានគារកំពតថ្មី មានឈ្មោះឡែង វណ្ណ: ហៅណាង ភេទប្រុស អាយុ២៩ឆ្នាំ មានស្រុកកំណើតនៅភូមិកំពង់ត្នោត ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត ។ បច្ចុប្បន្នស្នាក់នៅភូមិ២  ខណ្ឌសែនសុខ រាជធានីភ្នំពេញ ហើយបានមកធ្វើសំណង់នៅការដ្ឋានអគារកំពស់៨ជាន់ដែលមានឈ្មោះ(សណ្ឋាគារកំពតថ្មី)

សូមបញ្ជាក់ថា បុរសរងគ្រោះខាងលើខាងលើនេះ បានមកធ្វើការនៅការដ្ឋានសំណង់សណ្ឋាគារកំពតថ្មីនេះ អស់ រយៈពេលជាងមួយឆ្នាំមកហើយ ។ សាកសពជនរងគ្រោះបន្ទាប់ពីសមត្ថកិច្ចជំនាញពិនិត្យធ្វើកោសល្យវិច្ចយ័រួចក៏បានទំនាក់ទំនងទៅក្រុមគ្រួសារឲ្យមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកការទទួលខុសត្រូវលើការបាត់បង់ជីវិតក្នុងហេតុការធ្វើសំណង់នេះទុកឲ្យក្រុមគ្រួសារសពនិងម្ចាស់សណ្ឋាគារធ្វើ ការសម្របសម្រួលគ្នាតាមផ្លូវច្បាប់ នៅពេលក្រោយ។