ភ្នំពេញ : យុវជនម្នាក់បានជិះម៉ូតូម៉ាក ឌូក តាមបណ្ដោយផ្លូវ ១៩៨៦យ៉ាងលឿនក៏អកហ្សឺជាមួយនឹងរថយន្តនៅខាងមុខក៏ចាប់ហ្វាំងបោកដួលបណ្ដាលឲ្យស្រឡប់ រងរបួសធ្ងន់កាលពីវេលាម៉ោង ១១និង ៣០នាទីយប់ថ្ងៃព្រហស្បតិ៍       ទី២៧ ខែកុម្ភៈ ឆ្នាំ ២០២០ នៅត្រង់ចំណុចផ្លូវ ១៩៨៦ កែងនឹងផ្លូវ ១០០៧ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី ភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ ទុយ ឈុន ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើត នៅផ្ទះលេខ០២៧ ភូមិជ្រៃឃ្មុំឃុំជ្រៃឃ្មុំ ស្រុកសុីធរកណ្តាលខេត្តព្រៃវែង ជិះម៉ូតូម៉ាកឌូក ពណ៌ខ្មៅលាយស ពាក់ស្លាកលេខភ្នំពេញ1FL.4452 ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាដំបូងឡើយគេឃើញ យុវជនម្នាក់បើកម៉ូតូឌូកយ៉ាងលឿនតាមបណ្ដោយផ្លូវ ១៩៨៦ទិសដៅពីលិចមកកើត បើកយ៉ាងលឿន  ខណៈ មកដល់ចំណុចកើតហេតុខាងលើក៏បានអកហ្សឺជាមួយនឹងរថយន្តដែលនៅខាងមុខក៏ចាប់ហ្វាំង បោកដួលបណ្ដាលឱ្យ រងរបួសធ្ងន់ ភ្លាមៗក៏មានរថយន្តសង្គ្រោះ ដឹកយកទៅសង្គ្រោះជីវិតផងដែរ។ សមត្ថកិច្ចឆែកនៅក្នុងហោប៉ៅជនរងគ្រោះក៏ឃើញមានកាបូបលុយ មានលុយចំនួន ២០០ដុល្លារ និងលុយខ្មែរជាង 20 ម៉ឺនរៀល ព្រមទាំង  ទូរស័ព្ទមួយគ្រឿងទៀតបានយកទៅរក្សាទុក រងចាំប្រគល់ជូនឱ្យជនរងគ្រោះនៅពេលដែលជាសះស្បើយ។និងមានខ្សែរដៃជាប់នឹងកដៃដែលត្រូវបានរថយន្តសង្គ្រោះ ដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យផងដែរចំនួនមួយខ្សែរ។

ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញចុះមកវាស់វែងយកម៉ូតូទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌសែនសុខរងចាំម្ចាស់ចូលខ្លួនយកឯកសារមកផ្ទៀងផ្ទាត់មកយកម៉ូតូទៅវិញ នៅពេលក្រោយ៕