ខេត្តបាត់ដំបង! ជនសង្ស័យប្រុស ស្រីចំនួន០៥នាក់ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនកសាងសំណុំរឿងបញ្ជូនទៅតុលាការនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ស្អែកនេះ ដោយចោទពីបទរក្សាទុក ដឹកជញ្ជូន ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។

លោកវរសេនីយ៍ទោ សុខ និមល នាយការិយាល័យប្រឆាំងគ្រឿងញៀនបានអោយដឹងថា ជនសង្ស័យប្រុសស្រីដែលត្រូវបានបញ្ជូនខ្លួនទៅតុលាការចំនួន០៥នាក់នោះ រួមមាន!១.ឈ្មោះ ពុង បូញ ភេទប្រុស អាយុ៣៥ឆ្នាំ ២.ឈ្មោះ មាន វឿន ភេទប្រុស អាយុ២៨ឆ្នាំ ៣.ឈ្មោះ មាន បញ្ញា ភេទប្រុស អាយុ១៧ឆ្នាំ ៤ ឈ្មោះ រិន សំបូរ ហៅ ខុន ភេទប្រុស អាយុ១៧ឆ្នាំ ៥.ឈ្មោះ រ៉េម ចន្ទា ភេទស្រី អាយុ២៣ឆ្នាំ ទាំងអស់គ្នារស់នៅភូមិសាមសិប ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង។រួមជាមួយនឹងវត្ថុតាងរួមមានៈ-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ១៦ថង់ ទម្ងន់ ៨ ,០៩ក្រាម -ទូរស័ព្ទដៃចំនួន ០២គ្រឿង -ចង់សម្រាប់រំលែកច្រកថ្នាំញៀនលក់ រួមនិងសម្ភារសម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួនផងដែរ។

គួរបញ្ជាក់ថា ជនសង្ស័យប្រុសស្រីចំនួន០៥នាក់ខាងលើត្រូវបានកម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកកំរៀង ចុះប្រតិបត្តិការបង្ក្រាបឃាត់ខ្លួនកាលពីវេលាម៉ោង០៩និង០០នាទីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចក្រុមទី០៣ ស្ថិតក្នុងភូមិសាមសិប ឃុំតាក្រី ស្រុកកំរៀង ពាក់ព័ន្ធទៅនឹងករណីរក្សាទុក ដឹកជញ្ជូន ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀនក្នុងបទល្មើសជាក់ស្តែង។