ភ្នំពេញ៖ ផ្សារក្នុងរាជធានីភ្នំពេញបើកលក់ដូរជាធម្មតា ប៉ុន្តែក៏មានបងប្អូនមួយចំនួនតូចបានផ្អាកការលក់ដូរជាបណ្ដោះអាសន្ន ហើយក៏មិនសូវមានភ្ញៀវចូលទិញទំញដូចមុនផងដែរ ដោយសារការរីករាល់ដាលមេរោគCovid 19 រាតត្បាតទូទាំងពិភពលោក នឹងយាយីដល់បងប្អូនប្រជាពលរដ្ឋក្នុងព្រះរាជាណាចក្រកម្ពុជា ដែលក្រសួងសុខាភិ បាលកំពុងតែមានវិធានការពារដើម្បីទប់ស្កាត់ការរីករាលដាលមេរោគcovid 19នេះ។

បើតាមសម្ដីអាជីវករលក់បន្លែម្នាក់នៅផ្សារច្រាំងចំរេះ បានអោយដឹងថា កាលពីមិនទាន់មានមេរោគcovid 19 រាតត្បាតគាត់លក់បន្លែដាច់បានគួសមចាប់ពី២០មុឺន ទៅ៣០មុឺនរៀលអាចសល់ប្រាក់កាក់សម្រាប់ផ្គត់ផ្គង់នឹងដោះស្រាយជីវភាពគ្រួសារបាន ក្រោយពីមានមេរោគcovid 19 រីករាលដាលទូទាំងពិភពលោកមក ធ្វើអោយបងប្អូនប្រជាពលរដ្ឋក៏ដូចជារូបគាត់មានការភ័យក្លាចឆ្លងមេរោគដ៏កាចសាហាវនេះ មិនសូវហ៊ានឡើងមកផ្សារឬធ្វើដំណើរទៅទីកន្លែងប្រជុំជនឡើយចំណែកការលក់ដូរក៏បានធ្លាក់ចុះ។

ហើយបើតាមបងប្រុសម្នាក់ជាអាជីវករលក់បន្លែនៅផ្សារសាំហាន់វិញក៏បានលើកឡើងស្រដៀងគ្នានេះដែរ ហើយគាត់សំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់កុំអោយមានការភ័យក្លាចពេក ហើយនាំគ្នាចូលរួមដើម្បីទប់ស្កាត់ការចម្លងរីករាលដាលមេរោគដ៏កាចសាហាវមួយនេះទាំងអស់គ្នាត្រូវចេះការពារខ្លួន រស់នៅស្អាត ហូបចុកត្រូវមានអនាម័យ ពេលធ្វើណើរទៅទីកន្លែងប្រជុំជនបឬកន្លែងដែលមានមេរោគចម្លងត្រូវពាក់ម៉ាស់ការពារសុវត្ថភាពអោយបានត្រឹមត្រូវ នឹងសម្អាតដៃជាមួយទឹកអាកុល ឬ សាប៊ូជាមួយទឹកស្អាត អោយបានស្អាតជានិច្ច ដើម្បីទប់ស្កាត់ការពារមិនអោយមេរោគcovid 19 ដ៏កាចសាហាវនេះឆ្លងដល់ខ្លួននឹងចម្លងដល់អ្នកដ៏ទៃផ្សេងទៀត។