ក្នុងឱកាសដឹកនាំគណៈ​ប្រតិភូក្រសួងការពារជាតិកម្ពុជាចូលរួមក្នុងកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការពារជាតិ​       អាស៊ាន  និង កិច្ចប្រជុំកិច្ចរដ្ឋមន្រ្តីការពារជាតិអាស៊ាន-អូស្រ្តាលីក្រៅផ្លូវការ នៅទីក្រុងហាណូយ សាធារណរ​ដ្ឋ​សង្គម​និយម​វៀតណាម នាថ្ងៃថ្ងៃទី ១៩ ខែកុម្ភះ ឆ្នាំ​២០២០ សម្តេច​ពិ​ជ័យ​សេនាCទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋម​​ន្រ្តី​​ ក្រសួងការពារជាតិ  អម​តំណើរ​ដោយ​ នាយឧត្តមសេនីយ៍ ណឹម សុវត្ថិទីប្រឹក្សា​ពិសេស សម្តេច​ពិ​ជ័យ​សេនា  រដ្ឋម​​ន្រ្តី​​ក្រសួងការពារជាតិ  និង​​​​​ជាអគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និង កិច្ចការបរទេសក្រសួងការពារជាតិ បាន​អញ្ជើញ​ចូល​ជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម នាយឧត្តមសេនីយ៍ ង៉ូ ស៊ុន លិច្ស   រដ្ឋមន្ត្រីក្រសួងការពារប្រទេស វៀតណាម ។

នៅក្នុងជំនួបនោះ ឯកឧត្តម  ង៉ូ ស៊ុន លិច្ស   បានវាយតំលៃខ្ពស់ចំពោះកម្ពុជា ក្នុងសកម្មភាពអាស៊ាន ជា​ពិសេស ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន ( ADMM ) ។ ឯកឧត្តម  រដ្ឋមន្ត្រីក្រសួងការពារប្រទេស ​    វៀតណាម បានបញ្ជាក់ថា៖ ឆ្នាំនេះជាខួប ១០ ឆ្នាំ នៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក  ( ADMM-Plus ) ដែលមានរដ្ឋមន្ត្រីការពារជាតិចំនួន ១៨ ប្រទេស បានចុះហត្ថលេខាលើសេចក្តីប្រកាសរួម នៃកិច្ច​ប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក  ។ ឯកឧត្តម  ង៉ូ ស៊ុន លិច្ស បញ្ជាក់អោយដឹងថា៖ ក្នុង​ឱកាស​ប្រារព្ធ​ខួប​អនុស្សាវរីយ៍ ១០​ឆ្នាំ នៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក ក៏ដូចជាកិច្ច​ប្រជុំរ​ដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន​​នៅចុងឆ្នាំនេះ ក្រសួងការពារប្រទេសវៀតណាមមានគំរោងរៀបចំ​ការតាំងពិព័ណ៌​ការពារជាតិ​ជាលើក​ដំបូងនៅប្រទេសវៀតណាម ដើម្បីបង្ហាញជូនទស្សនានូវ ឧបករណ៍ សំភារៈការពារជាតិរបស់វៀតណាម ។ ឯកឧត្តម  រដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា៖ វៀតណាម​សន្យាគាំទ្របណ្តាគំនិតផ្តួចផ្តើមក្នុងកិច្ច​ប្រជុំរ​ដ្ឋមន្ត្រី​ការពារ​​ជាតិ​អាស៊ាន និង កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក របស់កម្ពុជា ជាពិសេស​គំនិតផ្តួច​ផ្តើមអំពីមជ្ឈមណ្ឌលសកម្មភាពមីនតំបន់អាស៊ាន ។ មានមតិឆ្លើយតបវិញសម្តេច​ពិ​ជ័យ​សេនា ទៀ បាញ់ បានថ្លែងអំណរគុណ និង វាយតំលៃខ្ពស់​ចំពោះ​គំនិត​ផ្តួច​ផ្តើមថ្មីៗ​មួយចំនួនរបស់វៀតណាម និង​បានសំដែងការអបអរសាទរ គាំទ្រចំពោះការ​ប្រារព្ធខួប ១០ នៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក នាពេលខាងមុខ ។

ឯកឧត្តម ង៉ូ ស៊ុន លិច្ស រដ្ឋមន្ត្រីក្រសួងការពារប្រទេស វៀតណាម  ក៏បានថ្លែងអំណរ​គុណដល់ការ​គាំទ្រ​របស់កម្ពុជាដើម្បីធ្វើយ៉ាងណាអោយបណ្តាប្រទេសអាស៊ានមានការឯកភាពជាមួយគ្នា ។