ខេត្តកណ្តាល៖ នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ ឯកឧត្ដម នៃ ចារី អភិបាលរងខេត្តរងខេត្តកណ្តាល បាននាំ យកថវិកាចំនួន២៤លានរៀល ជួយឧបត្ថម្ភដល់ស្រុកអង្គស្នួលខេត្តកណ្តាលដើម្បីចុះអប់រំនិងធ្វើការផ្សព្ធផ្សាយ ជាលក្ខណៈយុទ្ធនាការជាប្រចាំ ក្នុងមូលដ្ឋានភូមិ ឃុំរបស់ខ្លួនដល់ប្រជាពលរដ្ឋសម្រាប់ជាយុទ្ធវិធីសាស្ត្រការធ្វើអនាម័យអោយបានញឹកញាប់ហើយពន្យល់ពលរដ្ឋកុំឲមានការប្រមូលផ្ដុំគ្នានឹងចេញក្រៅត្រូវពាក់ម៉ាស់អោយបានត្រឹមត្រូវដើម្បីយើងទាំអស់គ្នារបង្ការទប់ស្កាត់នៃការឆ្លងវីរុសកូវិដ១៩។

ក្នុងឱកាសនោះដែរ ឯកឧត្ដម នៃ ចារី អភិបាលរងខេត្តបន្តណែនាំដល់អាជ្ញាធរមូលដ្ឋានស្រុកត្រូវធ្វើការស្រង់ស្ថិតិប្រជាពលរដ្ឋដែលទើបត្រលប់មកពីប្រទេសថៃ កូរ៉េ ម៉ាឡេស៊ី និងប្រទេសដ៏ទៃផ្សេងៗទៀត ដែលទើបបានត្រលប់ មកក្នុងមូលដ្ឋានស្រុករបស់ខ្លួនអោយបានច្បាស់លាស់។ ក្នុងករណីមានប្រជាពលរដ្ឋដែលទើបមកពីប្រទេសផ្សេងក្នុងមូលដ្ឋានរបស់ខ្លួនយើងណែនាំពន្យល់ដល់ពួកគាត់ឬក្រុមគ្រួសារគាត់ដាក់ឲដាច់ពីគ្នាសិនក្នុងរយះពេលយ៉ាងតិចឲបាន១៤/១៥ផងដែរ ឯកឧត្ដមអភិបាលរងខេត្តក៍បានណែនាំអោយអាជ្ញាធរស្រុក ត្រូវចាត់មន្ត្រីជំនាញ ចុះធ្វើការពិនិត្យ ជូនពួកគាត់ដល់ផ្ទះជាប្រចាំថ្ងៃ ហើយអាជ្ញាធរស្រុកត្រូវរកទីតាំងសមស្របណាមួយជូនពួកគាត់។បើ ក្នុងករណីមានការសង្ស័យត្រូវបញ្ជូនពួកគាត់ទៅមន្ទីរពេទ្យជាបន្ទាន់ដើម្បីធ្វើការពិនិត្យ និងព្យាបាល។

ឯកឧត្ដមអភិបាលរងខេត្តកណ្តាលបន្ថែមថា ការចុះយុទ្ធនាការ ផ្សព្វផ្សាយ អប់រំ និងណែនាំជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននេះគឺអនុវត្តន៍តាមការគោលការណ៍ណែនាំ របស់ក្រសួងមហាផ្ទៃនិងក្រសួងសុខាភិបាល ស្ដីពីវិធានការណ៍បង្ការ ទប់ស្កាត់ ការរីករាលជំងឺកូវីដ១៩ទូទាំងប្រទេសកម្ពុជាយើងនេះ។ បន្ទាប់មកលោកខុន សេរីរដ្ឋា អភិបាលស្រុកអង្គស្នួល បានមានប្រសាសន៍អោយដឹងថា គិតត្រឹមព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ មានបងប្អូនពលករដែលមកពីប្រទេសថៃ ចំនួន០៦នាក់ ហើយស្រុកបានចាត់មន្ត្រីជំនាញចុះពិនិត្យសុខភាពរួចរាល់ហើយផងដែរ មិនមានអ្នកផ្ទុកជំងឺកូវីដ១៩នេះឡើយ ហើយអាជ្ញាធរស្រុកបាន ណែនាំពួកគាត់អោយនៅដាច់ដោយឡែកចំនួន១៤ថ្ងៃ ដើម្បីបង្ការឆ្លងទៅក្រុមគ្រួសារ និងអ្នកជិតខាងផងដែរ។