ខេត្តកោះកុង ៖ នៅថ្ងៃអង្គារ ១កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០នេះ លោក ហាក់ ឡេង អភិបាលស្រុក និងជាតំណាង ប្រធានអនុសាខាកាកបាទក្រហ មកម្ពុជា ស្រុកបូទុមសាគរ បាននាំយកថវិកា និងគ្រឿងឧបភោគបរិភោគចុះសួរសុខទុក្ខ គ្រួសារក្រីក្រ ចំនួន០៩ គ្រួសារ ស្ថិតនៅភូមិប្រៃ ឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ។

លោកអភិបាល ស្រុក បានណែនាំជូនបងប្អូនប្រជាពលរដ្ឋ អោយពួកគាត់យល់ដឹងពីស្ថានភាពវិវត្តន៍នៃជំងឺឆ្លង Covid-19  សូមបងប្អូនគ្រប់ គ្រងក្រុមគ្រួសារអោយបានល្អ ដឹងពីអ្នកចេញចូលក្នុងភូមិ រឺអ្នកមកពីចម្ងាយ និងពន្យល់ពីការពារខ្លួនពីជំងឺឆ្លងCovid-19  តាមរយៈការណែនាំរបស់ក្រសួងសុខា ភិបាល ។

នាឱកាសនោះផងដែរ លោកអភិបាល ស្រុក បាន ពាំនាំនូវ ប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ពិសេស សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាក បាទក្រហមកម្ពុជា ដែលតែងតែយក ចិត្តទុកដាក់គិត គូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ដែលកំពុង ជួបការលំបាក ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ និង សូមបងប្អូនទាំងអស់គ្នា ក៏ដូចជាក្រុមគ្រួសារកុំអស់សង្ឃឹម ត្រូវបន្តការថែទាំសុខភាព ហូបស្អាត ផឹកស្អាត និង រស់នៅស្អាត ។

ឆ្លើយតបជាមួយនិងការផ្តល់អំណោយមនុស្សធម៌នេះក្រុមគ្រួសារពុក ម៉ែ បងប្អូន  សូមគោរពជូនពរ និងថ្លែងអំណរគុណដ៏ ជ្រាលជ្រៅចំពោះ កាកបាទក្រហមកម្ពុជា ជាពិសេស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា  លោកជំទាវ ប្រធាន គណៈកម្មា ធិការសាខា ដែលជានិច្ចកាល តែងតែយកចិត្តទុក ដាក់ដល់ ការ លំបាករបស់ ប្រជាពលរដ្ឋគ្រប់ច្រកល្ហកដូចពួកគាត់។

សម្ភារៈរដែលអនុសាខាបានផ្ដល់ជូន ក្នុងម្នាក់ៗទទួលបាន៖អង្ករ២០គក្រ, មី១០កញ្ចាប់ ,ត្រីខកំប៉ុង ១ឡូ ,ទឹកសុទ្ធ១យូ, ខ្លាញ់ ១ដប, ទឹកត្រី ១យូ, ទឹកស៊ីអ៉ីវ ១យូ, ស្ករស ១គក្រ, បីចេង ១កញ្ចាប់, អំបិល ១កញ្ចាប់, និងថវិកា ២០,០០០រៀល(ថវិការបស់អាជ្ញាធរឃុំអណ្ដូងទឹក) ៕