ភ្នំពេញ ៖ ផ្សែងហុយខ្មួលខ្មាញ់ លាយឡំ ជាមួយអណ្តាតភ្លើងឆាបឆេះ ក្នុងបន្ទប់ក្រោមជណ្ដើរ បង្កការភ្ញាក់ផ្អើលដល់ ប្រជាពលរដ្ឋប្រាប់កម្លាំងសមត្ថកិច្ច ទាក់ទង ហៅរថយន្តពន្លត់អគ្គិភ័យ ចេញមកជួយអន្តរាគមន៍។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ០៧យប់ ថ្ងៃទី២៤ ខែមិនា ឆ្នាំ២០២០ ចំណុច ផ្ទះលេខ៥១B ស្ថិតនៅតាមបណ្តោយផ្លូវលេច២១៤ សង្កាត់បឹងរាំង ខណ្ឌដូនពេញ។ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពី សន្តិសុខយាម ដែលបានយាមគោលដៅនៅជិតផ្ទះ ដែលអគ្គិភ័យឆាបឆេះ បានឲ្យដឹងថា ដំបូងឡើយ គាត់បានមកយាមដូចសពដង តែលុះដល់វេលាម៉ោងកើតហេតុ ស្រាប់តែធុំក្លិន ឈ្ងៀម និង មានផ្សែងហុយពេញ ខាងក្នុងផ្ទះ ទើបគាត់រាយកាណ៍ ទៅសមត្ថកិច្ចមូលដ្ឋានដើម្បីហៅរថយន្តពន្លត់អគ្គិភ័យ ចេញមក ជួយអន្តរាគមន៍។ បន្ទាប់ពីរាយការណ៍មិនដល់២០នាទឋីផងរថយន្ត ពន្លត់អគ្គិភ័យចំនួន​ ១៧គ្រឿង បានមកដល់កន្លែងកើតហេតុភ្លាមៗ និងប្រើប្រាស់ទឹកអស់ចំនួន៣ឡានទើបអគ្គិភ័យនេះរលត់ទៅវិញនៅវេលាម៉ោង ០៨នាទី​យប់ថ្ងៃដដែលផងដែរ។

សមត្ថកិច្ចជំនាញនៃការិយាល័យ នគរបាលបង្ការ និង ពន្លត់អគ្គិភ័យបានឲ្យដឹងថាតាមការសន្និដ្ឋាន ជំហ៊ានដំបូងសង្ស័យមក ពីឆ្លង ចរន្តអគ្គីសនី នៅបន្ទប់ស្តុកឥវ៉ាន់ ទើបបណ្តាលអោយមានអគ្គិភ័យឆាបឆេះ ដែលបណ្ដាលឲ្យខូចខាត សម្ភារះមួយចំនួនធំ៕