ខេត្តស្ទឹងត្រែង៖ នៅព្រឹកថ្ងៃទី ២៤ ខែមិនាឆ្នាំ ២០២០នេះ ឯកឧត្តម ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែងបានរៀបចំទីតាំងចំនួន ៣ កន្លែងសម្រាប់ត្រួតពិនិត្យថែទាំប្រជាពលរដ្ឋដែលមកពីធ្វើការងារក្រៅប្រទេស តាមដានរកមេរោគឆ្លងវីរុសកូរ៉ូណា(COVID19)ដើម្បីបញ្ចៀសការឆ្លងរីករាលដាលដល់សហគមន៍និងប្រជាពលរដ្ឋដទៃទៀត។

ឯកឧត្តម ម៉ុម សារឿនអភិបាលខេត្តស្ទឹងត្រែង មានប្រសាសន៍ថា:យើងមានទីតាំងចំនួន ៣ កន្លែងដែលសម្រាប់ពិនិត្យនិងថែទាំពួកគាត់ដែលសង្ស័យថាពួកគាត់មានជំងឺឆ្លងកូរវិដ១៩ ទី១ អាគារមជ្ឈមណ្ឌលគរុកោសល្យភូមិភាគមួយកន្លែង៣០បន្ទប់ ទី ២ សណ្ឋាគាសេកុងស្តា មួយកន្លែងចំនួន៣៣បន្ទប់ និងទីតាំងទី៣ សាលាពេទ្យភូមិភាគខេត្តស្ទឹងត្រែងមួយកន្លែងទៀតដែលមានចំនួន ១២ បន្ទប់ ។

ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា:ប្រធានសុខាភិបាល បើសិនក្នុងករណីសង្ស័យថាពួកគាត់មានផ្ទុកមេរោគឆ្លងកូវិដ១៩នោះ គឺមិនត្រូវយកអ្នកសង្ស័យទៅមន្ទីរពេទ្យឡើយ ដោយឱ្យពួកគាត់ មកសំរាក់ពិនិត្យនៅទីតាំងទាំង៣ ដាច់ដោយឡែកពីគ្នា ដើម្បីបញ្ចៀសការចំលងដល់អ្នកជំងឺទូទៅ នៅឯមន្ទីរពេទ្យបង្អែកខេត្តនោះទេ។

លោក អ៊ុង សូវៀត ប្រធានមន្ទីរសុខាភិបាលខេត្តស្ទឹងត្រែងបានបញ្ជាក់ថាឱ្យ៖ ដោយមានចង្អុលបង្ហាញ ពីឯកឧត្តមអភិបាលខេត្តទីតាំងទាំង៣កន្លែងកំពុងតែមមាញឹករៀបចំបំពាក់បរិក្ខាពេទ្យ ឱ្យរួចរាល់ ឲ្យបានឆាប់បំផុត ពីព្រោះកម្មករដែលទើបមកពីធ្វើការងារក្រៅទេសមានចំនួនជាង២០នាក់ហើយ គិតត្រឹមថ្ងៃទី២៤ ខែមិនា នេះ ហើយបាននាំមកពិនិត្យនៅមន្ទីរពេទ្យចំនួន៥នាក់ហើយ យើងមិនទាន់ដឹងថាពួកគាត់ អវិជ្ជមាន រឺ វិជ្ជមាននោះ លោកប្រធានមន្ទីរសុខាភិបាលខេត្តបានបន្តថា:បើសិនមានករណីសង្ស័យ យើងត្រូវដឹកបញ្ជូនមកទីតាំងទាំង៣ ហើយត្រូវមាននគរបាល រឺ កងរាជអាវុធហត្ថ ការពារជុំវិញបរិវេណ នៃទីតាំងទាំង៣ ដើម្បីកុំឱ្យអ្នកសំរាក់ពិនិត្យ ចេញចូលដោយគ្មានការអនុញ្ញាតបើសិនជាមានផ្ទុក COVID19វាអាចងាយចំម្លងដល់អ្នកដទៃ ខណៈគាត់ចេញពីបរិវេណទីតាំងពិនិត្យថែទាំដែលកំពុងស្ថិតក្នុងការតាមដាន ។

សូមបញ្ជាក់ថា រហូតមកដល់ម៉ោង១៩និង៣០នាទីយប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលកម្ពុជា បានរកឃើញអ្នកឆ្លងមេរោគកូវីដ១៩ ថ្មីសរុបចំនួន៣នាក់បន្ថែមទៀត (ពេលព្រឹក២ករណី  និងយប់១​ករណី )  ធ្វើឱ្យអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា បានឡើងដល់៨៧នាក់ហើយ៕