ខេត្តកំពត៖ ច្រកទ្វារព្រំដែនទ្វេភាគីតន់ហន់និងច្រកទ្វារអន្តរជាតិព្រំដែនព្រែកចាក ដែលស្ថិតនៅស្រុកកំពង់ត្រាច ខេត្តកំពត ត្រូវបានបិទបណ្តោះអាសន្នចាប់ពីម៉ោង០០ឈានចូលថ្ងៃទី២០ ខែមិនា ឆ្នាំ២០២០កន្លងនេះ ត្រូវបានបិទបណ្តោះអាសន្ន ដោយអនុវត្តឲ្យមានប្រសិទ្ធភាពក្នុងការឆ្លើយតប ទៅនឹងអនុសាសន៍ណែនាំយ៉ាង យកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោហ៊ុន សែនប្រមុខរាជរដ្ឋាភិបាលកម្ពុជា ពាក់ព័ន្ធការដាច់ជាវិធានការ ការពារ បង្ការនិងទប់ស្កាត់ការរាតត្បាតកូវិដ១៩ ក៏ដូចជាការសម្រាកនិងព្យាបាលនៃអ្នកជំងឺឆ្លងកូវីដ ១៩ ដែលបច្ចុប្បន្នកម្ពុជាយើងមានការឆ្លងកើនឡើង ជាបន្តបន្ទាប់នោះ។ ពិសេសក្រោយទទួលបាន ការណែនាំ តាមរយៈសារសំឡេង ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុនសែន ក្នុងការត្រៀមលក្ខណៈ ការពារ ទប់ស្កាត់ការរាតត្បាតនៃការឆ្លងជំងឺកូវីដ១៩ ក្នុងនោះដែរ ច្រកទ្វារព្រំដែនទាំង២ បានទទួលការណែនាំពីថ្នាក់ដឹកនាំខេត្ត ក៏ដូចជាប្រសាសន៍ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

ជាមួយគ្នានោះផងដែរ ច្រកទ្វេភាគីតន់ហន់នៅស្រុកកំពង់ត្រាចលោកវរសេនីត្រី នាក់ សុវណ្ណគិរី ប្រធានអង្គភាពប៉ុស្តិ៍នគរបាលច្រកទ្វារ. ដោយឡែកចំពោះច្រកទ្វារព្រំដែន អន្តរជាតិព្រែកចាក ក៏ត្រូវបានយកចិត្តទុក្ខដាក់ផងដែរ ដោយយោងតាមកិច្ចប្រជុំរបស់ឯកឧត្តមអភិបាលខេត កាលពីថ្ងៃទី២៣ ខែមិនា ឆ្នាំ២០២០កន្លងមកនេះ និងត្រូវអោយប្រធានច្រកខាងលើ ធ្វើការបិទជាបណ្តោះអាសន្ន ដើម្បីធ្វើ ការងារបង្កាការរីករាលដាល់ជម្ងឺរីករាលដាលមកលើប្រទេសកម្ពុជាយើង។