ភ្នំពេញ ៖ ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តធុនធំពីរគ្រឿងបុកគ្នាពេញទំហឹងកៀបជាប់គ្នានៅនឹងកណ្ដាលផ្លូវសំណាងគ្មានអ្នករបួសបង្កមានការកកស្ទះយ៉ាងខ្លាំង។

ហេតុកាលនេះកើតទ្បើងកាលពីវេលាម៉ោង ១២ និង៥០ នាទីរសៀល ថ្ងៃទី២៥ ខែមីនា ឆ្នាំ ២០២០ ស្ថិតនៅចំណុចលេីផ្លូវបេតុងព្រៃស ភូមិព្រៃសខាងលិច សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកេីតហេតុ គេឃេីញរថយន្តក្រឡុកសុីម៉ង់ត៍មួយគ្រឿងម៉ាក HINO ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 5A 2300 បានធ្វេីដំណេីរតាមបណ្ដោយផ្លូវបេតុងព្រៃស ទិសដៅពីលិចមកកេីតក្នុងល្បឿនល្មម ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តកុងតឺន័រ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3B-0379 ធ្វេីដំណេីរបញ្ច្រាស់ទិសគ្នាក្នុងល្បឿនលឿន ហេីយបានរេចង្កូតមកផ្លូវខាងឆ្វេងដៃបុករថយន្តក្រឡុកសុីម៉ងត៍ចំពីចំហៀងពេញទំហឹង បណ្ដាលឲ្យរថយន្តទាំង២គ្រឿងគៀបជាប់គ្នារងការខូចខាតយ៉ាងដំណំ សំណាងល្អមិនបង្កអោយមានអ្នករងរបួសនោះទេ ។

ក្រោយពីកេីតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុជួយសម្រួលចរាចរណ៍ និងទាក់ទងទៅជំនាញចរាចរណ៍ខណ្ឌដង្កោ ឲ្យមកធ្វេីការវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុក នៅអធិការដ្ឋានខណ្ឌដង្កោ រង់ចាំដោះស្រាយគ្នានៅពេលក្រោយប ៕