ភ្នំពេញ : ជនជាតិចិនមួយក្រុមបើករថយន្តសេរីទំនើបមួយគ្រឿងមិនគោរពរស្លាកសញ្ញាចរាចរណ៌ បោះពួយយ៉ាងលឿនជ្រុលទៅបុកម៉ូតូមួយគ្រឿងបណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់។ កាលពីវេលាម៉ោង១០និង ៥០នាទី យប់ថ្ងៃទី២៥ខែមីនាឆ្នាំ២០២០។ស្ថិតតាមបណ្ដោយផ្លូវលេខ៣១០កែងនិងផ្លូវ៥១ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌ បឹងកេងកង រាជធានីភ្នំពេញ។

ប្រភពបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញជនជាតិចិនមួយក្រុមបើករថយន្តស៊េរីទំនើបម៉ាក លុច្សសុីស LX.570 ពណ័ស ពាក់ស្លាកលេខភ្នំពេញ2AQ.5555 ធ្វើដំណើរតាមបណ្ដោយផ្លូវ៣១០ ទឹសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុខាងលើមិនគោរព ស្លាកសញ្ញា ផ្លូវដែលមិនមានអត្ថិភាព បានជ្រុលទៅបុកម៉ូតូណៃហត ពណ័ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1AC.9147 ជិះដោយបុរសម្នាក់តាមបណ្ដោយផ្លូវ៥១ទិសដៅពីជើងទៅត្បូង បុកពេញទំហឹងបណ្ដាលបុរសម្នាក់ជាម្ចាស់ម៉ូតូរងរបួសបាក់ជើងធ្ងន់ ហើយរថយន្តបង្កបានព្យាយាមបើករត់ប្រមាណជិតមួយរយម៉ែត្រទៅមុខលែង រួចរថយន្តខូចខាតមួយកំណាត់មុខយ៉ាងដំណំ។
ជនរងគ្រោះត្រូវបានរថយន្តគ្លីនិចឯកជនដឹកយកទៅសង្គ្រោះភ្លាមៗ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះមកចំណុចកើតហេតុកទាក់ទងទៅជំនាញចុះមកវាស់វែងយករថយន្តបង្កនិងម៉ូតូរងគ្រោះទៅការិយាល័យចរាចរណ៏ផ្លូវគោករងចាំដោះស្រាយតាមផ្លូវច្បាប់៕