ភ្នំពេញ៖ គ្រាប់មីនតោន ដែលបន្សល់ទុកតាំងពីជំនាន់សង្គ្រាម ៣គ្រាប់ត្រូវបានប្រជានេសាទ ប្រទះឃើញផុសឡើងនៅមាត់ទឹក ទន្លេសាបទន្ទឹមផ្សារចាស់ ក្នុងសង្កាត់ជ្រោយចង្វារខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញបង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រមាណ៨ព្រឹកថ្ងៃទី២៥ខែមីនា ឆ្នាំ ២០២០ ហើយរាយការណ៍ទៅ មន្រ្តីស៊ីម៉ាក់ចុះទៅយកចេញវិញនៅវេលាម៉ោងប្រមាណ១០ព្រឹក ។

តាមនគរបាលអោយដឹងថា នៅវេលាព្រឹកនោះ មានអ្នកនេសាទជាជនជាតិអ៊ិស្លាម បានចូលទូកឈប់ចតនៅក្បែរច្រាំងទន្លេសាបក៍បានប្រទះឃើញ គ្រាប់មីនតោន ខណះពេល ដែលទឹករលក់បោកបក់និងទឹកស្រកផុត ។បន្ទាប់ពីប្រទះឃើញ គ្រាប់ ក៍បានរាយការណ៍ប្រាប់នគរបាលនិងអាជ្ញាធរ នាំគ្នា ចោទចំណាំនិងបានរាយការណ៍ទៅមន្រ្តីស៊ីសម៉ាក់ចុះទៅយក។គ្រាប់មីនតោន នោះត្រូវបានគេដឹងថា  ជាប្រភេទគ្រាប់ប្រឆាំងរថគ្រោះកាលពីសម័យសង្គ្រាមនៅមានគុណភាពល្អគ្រាន់តែច្រេះបន្តិចបន្តួច តែប៉ុណ្ណោះ។

នៅព្រឹកនោះ គេឃើញ មន្រ្តីស៊ីម៉ាកចំនួន ២នាក់ក៍បានចុះទៅកាយយកគ្រាប់នោះ ដាក់ក្នុងរថយន្ត  ដើម្បីយកទៅកម្ទេចចោល ។ តាមមន្រ្តីស៊ីម៉ាក បានអោយដឹងថា គ្រាប់នោះ ម៉ាកTM46ចំនួន២គ្រាប់ និងម៉ាកTNM46​មួយ​គ្រាប់  ផលិតនៅប្រទេសសូវៀត។គ្រាប់នោះសន្សល់ទុកតាំងពីជំនាន់សង្គ្រាមលន់ណុលមកម្ល៉េះ។

តាមព័ត៌មានអោយដឹងថា កន្លងមក មានប្រជាពលរដ្ឋខ្មែរ អ៊ិស្លាម ដែលជាអ្នកនេសាទ បានប្រទះឃើញ គ្រាប់​មីនតោន នៅចំណុច នោះជាច្រើនគ្រាប់មកហើយ បន្ទាប់ពីរដូវវស្សាទឹកឡើង បាក់ច្រាំង ហើយ នៅពេលទឹកស្រកវិញ ទឹករលក់បោកបក់ ក៍បានផុសឡើងនូវកំណប់គ្រាប់មីនតោនតែម្តង។

តាមចាស់ដែលរស់នៅ សង្កាត់ជ្រោយចង្វារបានអោយដឹងថា កាលពីជំនាន់លន់ណុល ត្រង់ចំណុចនោះ ជាចំណតកប៉ាល់  កងទ័ព ដែលដឹកគ្រាប់មីននិងអាវុធយុទ្ធភណ្ឌសម្រាប់ធ្វើសង្គ្រាមជាហេតុធ្វើអោយគ្រាប់មីន​តោនជាច្រើននៅរាយបាយនៅច្រាំងទន្លេសាបនិងកប់ដី ហើយ ត្រូវបានប្រទះឃើញជាបន្តបន្ទាប់៕