ស្រុកស្នួល នៅថ្ងៃទី២៦ ខែមិនា ឆ្នាំ២០២០ រដ្នបាលស្រុកស្នួល ដឹកនាំដេាយលេាក  គង់គឹមនី អភិបាល នៃគណះអភិបាលស្រុកស្នួល នឹងមន្ត្រីជំនាញជំវិញ កងកម្លាំងប្រដាប់អាវុធទាំង3ប្រភេទ បានចុះផ្សប់ផ្សាយនៅទីសាំធារណះមុខផ្សារស្នួល  ជូនបងប្អូនប្រជាពការស្បថនឹងអាជីវករក្នុងផ្សារអេាយបានយល់ដឹងអំពីជម្ងឺដ៏កាចសាហាវ(ហៅថា COVID 19)។

លេាក អភិបាលស្រុកស្នួលបានបញ្ជាក់ថា ថ្វីថ្បិតប្រជាពលរដ្ន នឹងបងប្អុូនយេីងមិនការរីករាលដាលមកយេីងក៏ពិតមែន យេីងត្រូវមានការប្រុងប្រយ័ត្នគ្រប់វិទី យេីងត្រូវសំអាតខ្លួនប្រាណ ជាពិសេស ត្រូវលាងដៃនឹងសាប៊ូជាវប្រចាំនឹងធេី្វដំណេីទៅណាមកណា ជិតឬឆ្ងាយ ត្រូវតែពាក់ម៉ាស់ជាប្រចាំ ទេាះបីយប់ឬថ្ងៃក៏ដេាយ។

លេាកបានបន្តទៀតថា  បេីមានបងប្អូនញាតិមិត្ដនឹងសាំច់សាលេហិតមកពីប្រទេសក្រៅ ឬ ជាកម្មករត្រូវ​វិល​ត្រឡប់​មកស្រុកកំណេីតផ្ទះសម្បែងវិញ  មិនថាប្រុសឬស្រី ឡេីយ ត្រូវនៅអេាយដាច់ដេាយឡែករយះ14ថ្ងៃ ដេីម្បីរក្សាទុកអេាយគ្រូពេទ្យពិនិត្យ ជៀសវាងការឆ្លងពីមួយទៅមួយ  ពីព្រេាះជម្ងឺដ៏សាហាវនេះបងប្អូនយេីងមេីលមិនឃេីញទេត្រូវរក្សាការពារគ្រប់ពេលវេលា។

ចុងបញ្ចប់លេាកបានផ្ដាំផ្ញេីរដល់បងប្អូនប្រជាពលរដ្ន នឹងអាជីវករ ទាំងអស់ ជាពិសេសជនរួមជាតិ  យេីងត្រូវតែចូលរួមចំណែកគំចាត់ជម្ងឺកូវិទ19 នឹងទប់ស្កាត់កុំអេាយរីករាលដាលដល់យេីងគ្រប់ៗគ្នា៕