ខេត្តស្វាយរៀង៖ យោងតាមលោកកែររដ្ឋាប្រធានមន្ទីសុខាភិបាលខេត្តស្វាយរៀងបានអោយដឹងនៅព្រឹកថ្ងៃទី​២៦​ខែមិនាឆ្នាំ២០២០នេះថាជនជាតិចិនដែលសមត្ថកិច្ចឃាត់មកសាកសួរនៅសាលាក្រុងបាវិតនោះសរុបចំនួន១៧៤​នាក់​ហើយបានយកពួកគាត់ទៅសណ្ឋាគារមួយកន្លែងស្ថិតនៅក្នុងទីក្រុងបាវិត ។

លោកបន្តថាសណ្ឋាគារមួយកន្លែងដែលដាក់អោយជនជាតិចិនសម្រាកមាន ឈ្មោះថា “អ៉ឹម ម៉ីហៀង” មានចំនួន​៥២​បន្ទប់ ដោយរៀបចំនិងប្រើប្រាស់ជាទីកន្លែងរក្សាទុកប្រជាជនចិនចំនួន១៧៤នាក់ ក្នុងនោះមានស្រ្តីចំនួន​៣៧នាក់  ខណះស្នាក់នៅដាច់ដោយឡែក ចំនួន១៤ថ្ងៃ ដើម្បីផ្តល់ភាពងាយស្រួលដល់អាជ្ញាធរសុខាភិបាលពិនិត្យ តាមដាន ស្វែងរក និងទប់ស្កាត់ការរីករាលដាលនូវជម្ងឺកូវីឌ១៩(COVID-19)និងខាងមន្ទីបានយកវត្ថុវិភាគទៅរាជធានីភ្នំពេញរង់ចាំលទ្ធផលបន្តទៀត។

សូមបញ្ជាក់ថា  យ៉ាងហោចណាស់មានជនជាជនជាតិចិនប្រុសស្រីប្រមាណជិត២០០នាក់បានធ្វើដំណើរតាមរថយន្តក្រុងមកចុះនៅចំណុច ខាង មុខ សណ្ឋាគារ និង កាស៊ីណូ ជិត ច្រក ទ្វា រ ព្រំដែន អន្តរជាតិ បា វិតបង្កការភ្ញាក់ផ្អើលដល់ក្រុម សមត្ថកិច្ច នគបាលក្រុង បាវិត សហការជាមួយ កងរាជអាវុធហត្ថក្រុងបាវិត និងនគបាលអន្តោ ប្រវេ សន្ត៍ ច្រក ទ្វា ព្រំ  ដែន អន្តរជាតិ បា វិត អាជ្ញាធរ ក្រុង បា វិត ទាំងយប់។ហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង៧យប់ថ្ងៃទី២៤  មីនា ២០២០  ស្ថិត នៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត។

ពាក់ពន្ធ័និងករណីខាងលើនេះ  លោក លឹ ម  សៀង ហេង  អភិបាលក្រុង បា វិត បាន ប្រាប់ អ្នកសារព័ត៍មានដឹង នៅ យប់ ថ្ងៃ ទី ២៤  មីនា  ឆ្នាំ  ២០២០  គឺ មាន ជនជាតិ ចិន ប្រមាណ ជិត២០០ នាក់ បាន ធ្វើ ដំណើរ ពី ទិ ស ខាងលិច តាម ផ្លូវជាតិ លេខ ១ មក ចុះ នៅ មុខ សណ្ឋាគារ និង កាស៊ីណូ ក្នុង ក្រុង បា វិត  ហើយ គោលបំណង ចូល ស្នាក់ នៅ ក្នុង សណ្ឋាគារ និង តាម កាស៊ីណូ  ក៏ ប៉ុន្តែ ម្ចាស់ សណ្ឋាគារ និង កាស៊ីណូ មិន អ នុ ញ្ញាត   ដោយ  បាន រាយការណ៍  ជូន អាជ្ញាធរ និង សមត្ថកិច្ច ។

ក្រោយមក ទើប លោក សហ ការជាមួយ នគ បាល អន្តោ ប្រវេ សន្ត៍ ស្នងការ នគ បាល ខេត្ត នគ បាល អន្តោ ប្រវេ សន្ត៍ ច្រក ទ្វា រ ព្រំដែន អន្តរជាតិ បា វិត នគ បាល ក្រុង បា វិត និង កងរាជអាវុធហត្ថ ក្រុង ខេត្ត ចុះ ទៅ ឃាត់ និង បញ្ជូន ជនជាតិ ចិន ទាំង ២០០ នាក់ មក ដាក់ ឲ្យ ស្នាក់ នៅ ក្នុង សាលាក្រុង បា វិត នៅ អធិការដ្ឋាន នគ បាល ក្រុង បា វិត និង អាគារ កងរាជអាវុធហត្ថ ក្រុង បា វិត ដើម្បី គ្រប់គ្រង និង សាកសួរ ។

លោក អភិបាលក្រុង បន្ត ទៀត ថា  ហើយនៅ ព្រឹក ថ្ងៃ ទី ២៥  មី នា  ឆ្នាំ ២០២០ នេះ សមត្ថកិច្ច នគ បាល អន្តោ ប្រវេ សន្ត៍ ស្នងការដ្ឋាន នគ បាល ខេត្ត បាន សហ ការ ជា នគ បាល អន្តោប្រវេសន៍ ច្រក ទ្វា ព្រំដែន អន្តរជាតិ សាកសួរ និ ង ឲ្យ មន្ត្រី សុខាភិបាល ពិនិត្យ និង ធ្វើ ច ត្តា ឡី ស ក័ រហូត ដល់ ម៉ោង ១១ និង ៣០ នាទី ព្រឹក នេះ ពុំ ទាន់ រក ឃើញ មាន សញ្ញា  អ្វី គួរ ឲ្យ សង្ស័យ ពាក់ព័ន្ធ  ករណី វីរុស កូ វី ដ- ១៩ ទេ ។ ចំពោះ លទ្ធផល យ៉ាងណា នោះ  យើង មិន ទាន់ ទទួល បាន ជាផ្លូវការនោះទេ ដោដោយសមត្ថកិច្ចនោះយាមកាម ដោយ ដាក់ ខ្សែ ព ទ្ធ័ជុំ វិញ បរវេ ណ ទីតាំង ទាំង បី ចម្ងាយ ៣០ ម៉ែត្រ ពីរ បង ផងដែរ ។

ខណះដែលសមត្ថកិច្ចកំពុងដាក់ជនជាតិទាំងនេះឲ្យនៅ ដោយឡែក  និង កំពុងធ្វើការ សូម រង់ចាំ លទ្ធផល  នៅពេល  ក្រោយ បន្តទៀត។សូមបញ្ជាក់ថារហូតដល់រសៀលថ្ងៃទី២៦ខែមិនាឆ្នាំ២០២០តាមការអះអាងរបស់មន្ត្រីជាន់ខ្ពស់សាលាខេត្តស្វាយរៀងគឺមានជនជាតិចិនប្រុសស្រី២នាក់ក្នុងចំណោម១៧៤នាក់គឺឡើងកំដៅខុសធម្មតាខណះសមត្ថកិច្ចជំនាញបានបញ្ជូនមកកាន់មន្ទីពេទ្យបង្អែកខេត្តស្វាយរៀងដើម្បីតាមដានបន្តទៀត។