(បាត់ដំបង)៖ ក្រសួងបរិស្ថាន បានឲ្យដឹងថា កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ តំបន់រ៉ាមសារព្រែកទាល់ ភូមិសាស្រ្តខេត្តបាត់ដំបង លោកប្រធានស្នាក់ការ បានដឹកនាំកម្លាំងមន្ត្រីឧទ្យានុរក្ស និងមន្ត្រីស្ម័គ្រចិត្តសហគមន៍ ចំនួន ១២នាក់ ចុះល្បាត និងទប់ស្កាត់បទល្មើសនៅត្រង់ចំណុចខ្នងព្រែកមូស លុះដល់វេលាម៉ោង០២រំលងអាធ្រាត ឈានចូលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ ក្រុមការងារ បានស្ទាក់ចាប់បទល្មើសលួចកូនសត្វននាលពណ៌ ចំនួន ១២៣​​​ក្បាល ដែលជនល្មើសចូលលួចក្នុងបន្ទាយសត្វ យកមកទំលាក់ទុកចោលរួចក៏រត់គេចខ្លួនបាត់ទៅ។

ក្រសួងបរិស្ថានបានបញ្ជាក់ថា តាំងពីដើមមក ពុំធ្លាប់មានបទល្មើសលួចចូលចាប់សត្វទ្រង់ទ្រាយធំបែបនេះទេ ហើយសមត្ថកិច្ចក៏កំពុងតាមដានរឿងនេះដែរ។ បន្ទាប់មកក្រុមការងារ បាននាំយកវត្ថុតាងទាំងនោះ ធ្វើការដុតកម្ទេចចោលនៅទីស្នាក់ការក្នុងឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង៕