ភ្នំពេញ៖ បន្ទាប់ពីសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានព្រមានដល់ឱសថស្ថានដែលលក់ម៉ាសសង្កត់កពលរដ្ឋថ្លៃហួសហេតុប្រឈមនឹងការបិទអាជីវកម្ម នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ នេះ មន្ត្រីអគ្គនាយកដ្ឋានកាំកុងត្រូល  ចុះប្រតិបត្តិការទ្រុងទ្រាយធំ  ត្រួតពិនិត្យ  ម៉ាស់  និងទឹកអាកុល  មួយចំនួន  ដែលកំពុងចរាចរលេីទីផ្សារ  គ្មានគុណភា ព  និងលក់ក្នុងតម្លៃថ្លៃ  ជូនប្រជាពលរដ្ឋ ។

មន្ត្រីជំនាញ នៃអគ្គនាយកដ្ឋានកាំកុងត្រូលចុះប្រតិបត្តិការ ឆែកឆេរនៅតាមឱសថស្ថាននានា ចំនួន៤​ទីតាំង  រួមមាននៅម្តុំផ្សារអូឡាំពិក  ម្តុំផ្សារតាប៉ាង  ផ្សាទំនេីបម៉ាក្រូ  និងផ្សារទំនេីបអុីអនសែនសុខ  ដេីម្បីស្វែករក នូវផលិតផល  ម៉ាស់  និងអាកុលសម្រាប់លាងសំអាតដៃ   ដែលគ្មានគុណភាព  និងលក់ក្នុងតម្លៃថ្លៃជូនដល់ប្រជាពលរដ្ឋ  ឆ្លៀតឱកាស ដែលវីរុស   កូវីត១៩ (COVIT19)កំពុងរីករាលដាល  ។

ក្នុងឱកាសចុះប្រតិបត្តិការត្រួតពិនិត្យនេះ  មន្ត្រីជំនាញ  បាននាំយកនូវអាកុល  និងម៉ាស់មួយចំនួន  មកធ្វេីការពិសោធន៍   និងបានធ្វេីការណែនាំ  អោយម្ចាស់ទីតាំង  ឱសថស្ថាន  រឺហ្វាម៉ាសុី ទាំងអស់  ចូលរួមសហការ  ជាមួយមន្ត្រីជំនាញ តាមរយៈការលក់នៅផលិតផលដែលមានគុណភាព  និងមានយីហោច្បាស់លាស់  ជាមួយនិងការរក្សាតម្លៃអោយបានសមរម្យ  ដេីម្បីជាការចូលរួមចំណែកជួយដល់ប្រជាពលរដ្ឋ  ប្រយុទ្ធប្រឆាំង  បង្ការ  ទប់ស្កាត់  នូវវីរុសកូវីត១៩  COVIT19  ដែលកំពុងរីករាលដាលនៅកម្ពុជា  និងចូលរួមអនុវត្តតាមអនុសាសន៍សម្តេចតេជោ ហ៊ុន សែន តម្រូវអោយឱសថស្ថានលក់ក្នុងតំលៃសមរម្យ មិនឡើងថ្លៃនោះ៕