ខេត្តបាត់ដំបង៖ យ៉ាងហោចណាស់ផ្ទះប្រជាពលរដ្ឋចំនួន០៩ខ្នងនៅឃុំ១នៃស្រុកថ្មគោលបានប៉ើងរសាត់ដំបូលស្ទើរទាំងស្រុង ក្រោយរងផលប៉ះពាល់ពីខ្យល់កន្ត្រាក់ដែលលាយឡំជាមួយភ្លៀងកក់ខែ។  សមត្ថកិច្ចបានអោយដឹងថាហេតុការដែលមានភ្លៀងធ្លាក់ លាយឡំនិងខ្យល់កន្ត្រាក់ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១៩និង​២០​នាទី​យប់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ នៅចំណុចភូមិស្លាស្លាក់ ឃុំអន្លង់រុនស្រុកថ្មគោល ខេត្តបាត់ដំបង។

សមត្ថកិច្ចបានអោយដឹងទៀតថាផ្ទះប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីខ្យល់កន្ត្រាក់ទាំង០៩ខ្នងផ្ទះដែលស្ថិតក្នុងឃុំអន្លង់រុនស្រុកថ្មគោលរួមមាន:

១/ឈ្មោះ តាយ.ស្រី រស់នៅភូមិស្លាស្លាក់ ឃុំអន្លង់រុន ស្រុកថ្មគោល( របើកដំបូល១០០%)

២/ឈ្មោះ ផុន.លីណា រស់នៅភូមិស្លាស្លាក់ ឃុំអន្លង់រុន ស្រុកថ្មគោល (របើកដំបូល១០០%)

៣/ឈ្មោះ គង់.ចន្ថា រស់នៅភូមិស្លាស្លាក់ ឃុំអន្លង់រុន ស្រុកថ្មគោល (របើកដំបូល១០០%)

៤/ឈ្មោះ ទន់.ឆេន រស់នៅភូមិស្លាស្លាក់ ឃុំអន្លង់រុន ស្រុកថ្មគោល (របើកដំបូល៨០%)

៥/ឈ្មោះ ឡី.ហាត់ រស់នៅភូមិស្លាស្លាក់ ឃុំអន្លង់រុន ស្រុកថ្មគោល (របើកដំបូល៥០%)

៦/ឈ្មោះ ស៊ន.សឿន រស់នៅភូមិស្លាស្លាក់ ឃុំអន្លង់រុន ស្រុកថ្មគោល (របើកដំបូល២០%)

៧/ឈ្មោះ កែវ.សុខុម រស់នៅភូមិចារ ឃុំអន្លង់រុន ស្រុកថ្មគោល (របើកដំបូល៣០%)

៨/ឈ្មោះ ប៊ូ.ប៊ិន រស់នៅភូមិចបកាប់ ឃុំអន្លង់រុន ស្រុកថ្មគោល (របើកដំបូលផ្ទះ៧០%)

៩/ឈ្មោះ សុខ.ធី រស់នៅភូមិចបកាប់ ឃុំអន្លង់រុន ស្រុកថ្មគោល (របើករោងគោ១០០%)។

សមត្ថកិច្ចបានអោយដឹងបន្តថាក្រោយហេតុការណ៍នេះកើតឡើងរហូតមកដល់ព្រឹកថ្ងៃទី២៦ ខែមីនា នេះអាជ្ញាធររួមនិងសមត្ថកិច្ចកំពុងចុះត្រួតពិនិត្យនិងធ្វើរបាយការណ៍ទៅលើទំហំនៃការខូចខាតដើម្បីរាយការណ៍ទៅសាខាកាកបាទក្រហមកម្ពុជាប្រចាំខេត្តដើម្បីរៀបចំផែនការចុះជួយសម្រួលទៅដល់ជីវភាពគ្រួសាររបស់ពួកគាត់អោយបានទាន់ពេលវេលា អោយសាកសមទៅនិងពាក្យស្លោក(ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា)។