ក្រសួងព័ត៌មាន បង្ហាញទំព័រនិងគណនី Facebook ចំនួន៤ ដែលបង្ហោះព័ត៌មានមិនពិត ចេតនាបង្កចលាចលក្នុងសង្គម

(ភ្នំពេញ)៖ អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន បានបង្ហាញទំព័រ, គណនី Facebook និងគេហទំព័រ សរុបចំនួន៤ ដែលបង្កើតព័ត៌មានក្លែងក្លាយ និងដំណឹងមិនពិត។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មានយើងទទួលបាននៅយប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០។

អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ បានអះអាងថា ការចែកចាយ និងបង្កើតព័ត៌មានមិនពិតទាំងអស់នោះ ក្នុងចេតនាទុច្ចរិត បំភ្លៃ បំភាន់ និងបង្វែរស្ថានការណ៍ ដើម្បីបង្កាច់បង្ខូចឈ្មោះរាជរដ្ឋាភិបាលកម្ពុជា កេងចំណេញផលប្រយោជន៍ផ្ទាល់ បង្កឲ្យប្រជាពលរដ្ឋមានការភ័យខ្លាច និងចលាចលក្នុងសង្គម៕

ខាងក្រោមនេះខ្លឹមសារលម្អិត នៃសេចក្ដីជូនដំណឹងរបស់ក្រសួងព័ត៌មាន ៖